ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញណែនាំអោយម្ចាស់និងអ្នកគ្រប់គ្រង ទីតាំងនានានៅក្នុងរាជធានីភ្នំពេញផ្តល់កិច្ចសហការជាមួយមន្រ្តីជំរឿន ឆ្នាំ២០១៩

132

ភ្នំពេញ៖ដើម្បីអោយការជំរឿនទូទៅប្រជាជនរាជធានីភ្នំពេញឆ្នាំ២០១៩ទទួលបានជោគជ័យនិងលទ្ធផលល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំអោយម្ចាស់និងអ្នកគ្រប់គ្រង ទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញត្រូវចូលរួមនិងផ្តល់កិច្ចសហការជាមួយមន្រ្តីជំរឿនក្នុងការសង្កេតជំរឿនអោយបានល្អប្រសើរ។

      នេះបើយោងតាម សេចក្តីណែនាំស្តីពីការអនុវត្តការងារជំរឿន ទូទៅ ប្រជាជននៅរាជធានីភ្នំពេញឆ្នាំ២០១៩ ។ខ្លឹមសារនៃសេចក្តីណែនាំបានបញ្ជាក់ថា យោងតាមលិខិតលេខ 00២ ស ណ ន ចុះថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា។

   ដើម្បីអោយការជំរឿនទូទៅប្រជាជនរាជធានីភ្នំពេញឆ្នាំ២០១៩ ទទួលបានជោគជ័យនិងលទ្ធផលល្អប្រសើររដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដូចខាងក្រោម៖

   ១ គ្រប់ទីតាំងអង្គភាពស្ថាប័នឬគ្រឹះស្ថាននានាទាំងវិស័យសាធារណៈនិងវិស័យឯកជនដូចជាផ្ទះសំណាក់ សណ្ឋាគារ មជ្ឈមណ្ឌលកំសាន្តនានា មន្ទីរពេទ្យ ផ្សារចំណតរថយន្ត កំពង់ផែ ព្រលានយន្តហោះដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញត្រូវចូលរួមនិងផ្តល់កិច្ចសហការជាមួយមន្រ្តីជំរឿនក្នុងការសង្កេតជំរឿននៅម៉ោងនៃយប់ជំរឿន ០ ០០ ថ្ងៃទី ០៣ខែមិនាឆ្នាំ ២០១៩ ដោយឡែកទីតាំងអង្គភាពមួយចំនួនដែលមានលក្ខណៈជាគ្រួសារ ដូចជាវត្តអារាមពន្ធនាគារអន្តវាសិកដ្ឋាននិងមណ្ឌលប្រមូលផ្ដុំគ្នា។ល។ ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញត្រូវផ្ដល់កិច្ចសហការនិងចូលរួមជាមួយមន្រ្តីជំរឿនក្នុងការរាប់ សម្ភាសន៍ អ្នករស់នៅ តាមស្ថាប័នឬគ្រឹះស្ថានទាំងនោះ ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ១៣ ខែមិនាឆ្នាំ ២០១៩។

 ២ ចំពោះប្រជាពលរដ្ឋដែលមានលក្ខណៈជាគ្រួសារធម្មតាឬគ្រួសារប្រក្រតីសូមចូលរួមផ្តល់ព័ត៌មានតាមសំណួរសង្កេតឲ្យបានគ្រប់គ្រាន់ត្រឹមត្រូវនិងស្មោះត្រង់ជូនដល់មន្រ្តីចម្រៀងដែលបានចុះជួបសម្ភាសន៍ផ្ទាល់តាមគ្រួសារក្នុងមណ្ឌលជំរឿននិមួយៗ។

  ៣ គណះកម្មាធិការជំរឿនទូទៅប្រជាជនរាជធានីភ្នំពេញ ខណ្ឌសង្កាត់ត្រូវបង្កើនអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការជំរឿនដឹកនាំធ្វើជំរឿននិងជួយសម្របសម្រួលជាមួយមន្ត្រីផែនការរាជធានីភ្នំពេញ មន្ត្រីជំរឿនប្រចាំតំបន់នៃវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការដើម្បីឲ្យមន្ត្រីជំនាញធ្វើការរាប់អំពីប្រជាជនរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអោយបានអស់ដោយមិនរំលងចោលនរណាម្នាក់ឡើយ ព្រមទាំងត្រូវពិនិត្យតាមដានការជំរឿននៅតាមមូលដ្ឋានការប្រមូលបញ្ជីសំណួរ ព្រួតដែលបំពេញរួចនិងការងារផ្សេងទៀត ។.

   រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមនិងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋអ្នកគ្រប់គ្រងទីតាំងអង្គភាពស្ថាប័នឬគ្រឹះស្ថាននានាទាំងវិស័យសាធារណៈនិងវិស័យឯកជនទាំងអស់មេត្តាជ្រាបនិងចូលរួមសហការអនុវត្តតាមសេចក្តីណែនាំខាងលើនេះឲ្យបានល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង