ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មប្រទេសសិង្ហបុរី

104


នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ នេះ មុននឹងអញ្ជើញបើកអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (THE 7th REGIONAL COMPREHENSIVE ECONOMIC PARTNERSHIP INTERSESSIONAL MINISTERIAL MEETING -7th RCEP ISSL MM) នៅសណ្ឋាគារ សុខាខេត្តសៀមរាប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ចាន់ ជុនស៊ីង Chan Chun Sing រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសសិង្ហបុរី។

លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកនាយករដ្ឋមន្ត្រីសិង្ហបុរី ជូនសម្តេចតេជោ ហើយលោកក៏បានគោរពជម្រាបជូន សម្ដេចតេជោ អំពីទស្សនៈយល់ឃើញរបស់លោកផ្ទាល់ពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្ម ដែលចាំបាច់ត្រូវធ្វើតាមរយៈផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ហើយជាពិសេសទៅទៀត នៅក្នុងយុគ្គសម័យនេះ គឺត្រូវយកចិត្តទុកដាក់ខ្លាំងតាមរយៈប្រព័ន្ធអេឡិចត្រូនិកតែម្ដង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខផ្ទាល់ពីនាយករដ្ឋមន្រ្តីសិង្ហបុរី ចំពោះសម្តេច។ ពិតប្រាកដណាស់ គឺក្នុងយុគ្គសម័យនេះការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺមានសារៈសំខាន់ខ្លាំងបំផុត។ ប៉ុន្តែយើងក៏មិនអាចកាត់ផ្ដាច់បានពីការធ្វើពាណិជ្ជកម្មតាមផ្លូវគោក ផ្លូវអាកាស និងតាមផ្លូវទឹកបានឡើយ គឺត្រូវតែមានការតភ្ជាប់គ្នារវាងប្រព័ន្ធនីមួយៗដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មទាំងអស់នោះ។

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត និងថ្លែងអំណរគុណដល់ លោក ចាន់ គឹមស៊ីង ដែលបានមកចូលរួមក្នុងកិច្ចប្រជុំ RCEP លើកទី៧ ថ្ងៃនេះ ហើយសម្តេចតេជោ បានលើកទឹកចិត្ត គឺធ្វើយ៉ាងណា ជំរុញអោយកិច្ចប្រជុំ RCEP នេះទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុកកន្លងមក។

លើសពីនេះទៅទៀត សម្ដេចតេជោ ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា ជោគជ័យនៃកិច្ចប្រជុំនេះ នឹងអាចជួយជំរុញអោយសេដ្ឋកិច្ចអាស៊ានយើងកាន់តែល្អប្រសើរផងដែរ។ មួយវិញទៀត ពាក់ព័ន្ធនឹងជំនួបទ្វេភាគី សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងជូន លោក ចាន់ ជុនស៊ីង (Chan Chun Sing)
គឺនៅពេលនេះ ក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងបានធ្វើការសម្របសម្រួលអំពីការយកពន្ធត្រួតគ្នា រវាងសិង្ហបុរីនិងកម្ពុជា។ សម្តេចតេជោ បានស្នើសុំអោយភាគីសិង្ហបូរីគប្បីណាពិចារណាជំរុញឱ្យអ្នកវិនិយោគគិនសិង្ហបុរីមកវិនិយោគ និងមកទទួលទិញផលិតផលកសិកម្មពីកម្ពុជា ព្រោះថាអ្វីៗទាំងអស់ គឺប្រទេសយើងទាំង២ (កម្ពុជា-សិង្ហុបុរី) បានសម្របសម្រួលជាមួយគ្នារួចមកហើយ៕

អត្ថបទដែលជាប់ទាក់ទង