បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយករណីគ្រោះថ្នាក់ចរាចរបេីកម៉ូតូបុកពីក្រោយរថយន្ត ដែលចតនៅលេីផ្លូវជាតិលេខ៤៤ គ្មានចំណាំងផ្លាត និងសញ្ញាសម្គាល់អោយអ្នកដំណេីរ
ខេត្ដកំពង់ស្ពឺ ÷ គ្រោះថ្នាក់ចរាចរ បណ្ដាលឲ្យបាត់បង់អាយុជីវិតមនុស្សម្នាក់ ដោយសារតែរថយន្តដឹកទំនិញមួយចតនៅលេីផ្លវជាតិលេខ ៤៤ ចន្លោះគីឡូម៉ែត្រ លេខ ៧៧.៧៨ ស្ថិតនៅភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១៨.៥០នាទី នាថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្ដដឹកអំពៅមួយគ្រឿង ម៉ាកHYUNDAI ពណ៏ស ទ្រុងលឿង គ្មានស្លាកលេខបានឈប់ចតនៅលេីផ្លូវ មូលហេតុដែលបណ្ដាលឲ្យអ្នកបេីកម៉ូតូបុកពីក្រោយដោយសារតែរថយន្តគ្មានដាក់សញ្ញាសំគាល់ឬសាជី ដេីម្បីបង្ហាញដល់អ្នកដំណេីរនៅពេលរថយន្ដខូច ឬមានបញ្ហាផ្សេងៗ។
ជនរងគ្រោះមានឈ្មោះយ៉េត យ៉ុន ភេទប្រុសអាយុ ២៤ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ម៉ូតូ ម៉ាកHonda Dream ពណ៍ខ្មៅ ស្លាកលេខកំពង់ស្ពឺ1H-4581បើកបរក្នុ ងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចខាងលេីបានបុកចំពីក្រោយរថយន្ដពេញទំហឹងតែម្ដង បណ្ដាលអោយជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបេីករថយន្ដបង្កបានរត់គេចខ្លួន ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍សមត្ថកិច្ចជំនាញចុះពិនិត្យ និងបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំណែកសពត្រូវបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីសាសនា៕