ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេជោ ហ៊ុន ​សែន ​នាយករ​ដ្ឋមន្រ្តី​នៃ​កម្ពុជា ​ បាន​ផ្តល់​បទ​សម្ភាស​ដល់​ក្រុម​មន្រ្តី​ជំរឿន ​​

108

កណ្តាល:
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹក​ ថ្ងៃទី៣​ ខែមីនា​ ឆ្នាំ២០១៩នេះ​ បានផ្តល់បទសម្ភាសន៍ ដល់ ក្រុមមន្រ្តីជំរឿន ដែលដឹកនាំដោយ លោកស្រី​ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិ ស្ថិតិ នៅភូមិគ្រឹះរបស់សម្តេច នាក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមក្រសួងផែនការ Ministry of Planning បានឲ្យដឹងថា ការធ្វើជំរឿនមានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១៣​ ខែមីនា ឆ្នាំ២០១៩ ដោយនឹងត្រូវសម្ភាសន៍ឥស្សរជន និងប្រជាពលរដ្ឋ ដែលជាមេគ្រួសារ ប្រមាណជិត៣លានគ្រួសារ ក្នុងនោះមានមន្រ្តជំរឿន ប្រមាណ៥ម៉ឺននាក់ នៅទូទាំងប្រទេស។
លោកស្រី ​បានបន្តទៀតថា ក្នុងរយៈពេល១១ថ្ងៃខាងមុខនេះ មន្រ្តីជំរឿនម្នាក់ៗ នឹងត្រូវសម្ភាសន៍ ប្រជាពលរដ្ឋ ១២០ ទៅ១៥០គ្រួសារ ហើយលទ្ធផលបណ្តោះអាសន្ន នៃជំរឿននេះ នឹងអាចបង្ហាញក្នុងអំឡុងពេល ៣ខែ ក្រោយបញ្ចប់ជំរឿន តែអ្វីដែលជាលទ្ធផលផ្លូវការ អាចធ្វើឡើងនៅចន្លោះ ៦-៩ខែក្រោយ។

សូមជម្រាបថា ការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា មានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យ ពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជន នៅទូទាំងប្រទេស។ ជំរឿនប្រជាជ​ន គឺជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យ ពេញលេញ អំពីចំនួនប្រជាជន និងចរិតលក្ខណៈ ប្រជាជន នៅក្នុងប្រទេស។​
ដើម្បីឲ្យការធ្វើជំរឿន ទទួលបានលទ្ធផល ប្រកបដោយជោគជ័យ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសារអំពាវនាវ ដល់ជនរួមជាតិគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅ ប្រជាជនកម្ពុជា ចាប់ផ្ដើមពីថ្ងៃទី៣ ​រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយត្រូវចូលរួមផ្ដល់ព័ត៌មាន តាមសំណួរ សម្ភាសន៍ ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង