ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហភាពសហព័ន្ធយុវជនកម្ពុជា ឧបត្ថម្ភថវិកា ១៦លានរៀល ដល់ជនរងគ្រោះខ្មែរឥស្លាម ដោយអគ្គីភ័យ១៦គ្រួសារ នៅខេត្ដកំពង់ចាម

101

កំពង់ចាម៖ នៅរសៀលថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១៩ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ដឹកនាំដោយ លោក សេន ណាស៊ី និងលោក កៅ អ៊ីមរ៉ន បានពាំនាំប្រាក់ឧបត្ថម្ភ ១៦លានរៀល របស់ ស.ស.យ.ក ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះខ្មែរឥស្លាម ១៦គ្រួសារ ដែល ត្រូវបានអគ្គីភ័យលេបត្របាក់ផ្ទះអស់ចំនួន ១៦ខ្នង ក្នុងមួយគ្រួសារទទួលបានថវិកា ១លានរៀល ដើម្បីយកដោះស្រាយក្នុងជីវភាពបានមួយគ្រា ។

លោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៏មាន និងជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា៖ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ នៅវេលាប្រមាណ ម៉ោង៣រសៀល មានគ្រោះអគ្គិភ័យមួុយបានកើតឡើងនៅភូមិ ស្វាយតាណន់(ខ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋខ្មែរឥស្លាមអស់ចំនួុន ១៦ខ្នង ព្រមទាំងខាតបង់ទ្រព្យសម្បត្តិនិងថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់។
អគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញនៅ រសៀល ម៉ោងប្រមាណ ៥:១៥នាទី ដោយមានការ ជួយ អន្តរាគមន៍ពីកងកម្លាំងជាមួយរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តកំពង់ចាម១គ្រឿង នគរបាលស្រុកស្រីសន្ធរ២គ្រឿង ស្រុកកងមាស ១គ្រឿង និងស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ១គ្រឿងផងដែរ ៕ ដោយ៖ សារិទ្ធ

អត្ថបទដែលជាប់ទាក់ទង