ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាពាហ៍ពិពាហ៍កូនក្រមុំខ្មែរ ជាមួយកូនកំលោះជនជាតិចិន ត្រូវបានបញ្ឈប់ ព្រោះគ្មានលិខិតអនុញ្ញាតតាមផ្លូវច្បាប់

127


ព្រះវិហារ៖ កម្លាំងនគរបាល ជំនាញអន្តោប្រវេសន៍ បានចុះបញ្ឈប់ពិធីរៀបចំអាពាហ៍ពិពាហ៍ រវាងគូស្នេហ៍កូនកម្លោះ ជាជនជាតិចិន និងកូនក្រមុំជនជាតិខ្មែរ ព្រោះគ្មានលិខិតអនុញ្ញាត តាមផ្លូវច្បាប់ ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI កាលពីថ្ងៃទី២ខែមីនាឆ្នាំ២០១៩ បានឲ្យដឹងថា អាពាហ៍ពិពាហ៍មួយ ត្រូវបានបញ្ឈប់ ព្រោះគ្មានលិខិតអនុញ្ញាតតាមផ្លូវច្បាប់ នៅក្នុងភូមិកន្ទួតឃុំកន្ទួត ស្រុកជាំក្សាន្ត មានបុរសជនជាតិចិនម្នាក់ បានមករៀបការជាមួយពលរដ្ឋខ្មែរ នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩។
ករណីនេះ ត្រូវបានកម្លាំងនគរបាលជំនាញអន្តោប្រវេសន៍ ខេត្ត ស្រុក និងនគរបាលប៉ុស្តិ៍ បានសហការជាមួយលោកមេឃុំកន្ទួត ចុះត្រួតពិនិត្យ និងសាកសួរជនជាតិចិនឈ្មោះ ZENG YOUXI ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិសហភាពរុស្សី សង្កាត់ចោមចៅ ខ័ណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានមករៀបការជាមួយជនជាតិខ្មែរ ឈ្មោះ ហ៊ិន លីណា អាយុ២៦ឆ្នាំ ដែលរស់នៅភូមិកន្ទួត គ្មានលិខិតអនុញ្ញាត ហើយត្រូវបានអញ្ជើញមកប៉ុស្តិ៍រដ្ឋបាល ដោយបញ្ឈប់ការរៀបការ និងធ្វើកិច្ចសន្យា និងបានកំណត់សាមីខ្លួនទាំងពីរ បំពេញបែបបទតាមច្បាប់ គ្រប់គ្រាន់ជាមុនសិន ទើបអាចរៀបការបាន៕

អត្ថបទដែលជាប់ទាក់ទង