ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៊ូ ជុំសេរី៖អ្វីៗផ្តោតទៅលើការរៀបចំការប្រកួត កីឡាប៉េតង់ជើងឯកពិភពលោក

129


ភ្នំពេញ៖លោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ សិក្សាស្តីពីគ្រូបង្វឹកកីឡាប៊ូល និងប៉េតង់កម្រិតបឋម វគ្គទី២កាលពីចុងសប្ដាហ៍កន្លងមក ។
វគ្គនេះមានរយៈពេល៥ថ្ងៃ ដោយមានសិក្ខាកាមចូលរួមចំនួន ៣២នាក់ ស្រី៦នាក់នៅពហុកីឡដ្ឋានជាតិ ។វគ្គ សិក្សាចំនួន២បានបើកឡើងក្នុងពេល តែមួយដែលនេះជាវគ្គកាដូឲ្យដោយលោកClaude AZEMA ប្រធានសហព័ន្ធប៉េ តង់អន្តរជាតិ និង លោកVictor NATAF ជានាយកបច្ចេកទេសសហព័ន្ធកីឡាប៉េតង់អន្តរជាតិ ។
សម្រាប់លោក Claude AZEMAបានបើកវគ្គមួយ ដោយឡែកដើម្បីបង្រៀនដល់អ្នកជំនាញបច្ចេកទេស ចៅ
ក្រមអាជ្ញាកណ្ដាលដែលវគ្គនេះ មានសិក្ខាកាមចំនួន៣០រូប ។ចំពោះលោក Victor NATAF បង្រៀនដល់គ្រូបង្វឹក
ព្រោះពេលនេះកម្ពុជា បានបញ្ចូលប្រភេទកីឡាប៉េតង់នេះ ទៅតាមសាលារៀន ។ ជាមួយនឹងការបញ្ចូល តាមសាលារៀន
បែបនេះធ្វើឲ្យសាលារៀននីមួយៗ ខ្វះខាតគ្រូបង្វឹកជាច្រើន ។សិក្ខាកាមទាំង៣២រូបដែលមកពីវិទ្យាស្ថានជាតិអប់រំ
កាយនិងកីឡាដែលនឹងក្លាយខ្លួនជាគ្រូអប់រំកាយតាម សាលារៀននោះពួកគេមាន តួនាទីដើម្បីរំលែកបទពិសោធន៍ទាំង
នេះដល់សាលារៀន និង បង្ហាត់សិស្សានុសិស្ស ។
ចំពោះលោក Claude AZEMAវិញលោកផ្ដោតទៅលើប្រការដែល កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួត ប៉េតង់ជើងឯកពិភាពលោកនាចុងឆ្នាំនេះ ។ជាមួយនឹងការទទួលធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជាត្រូវតែមានមន្ត្រីបច្ចេកទេស
ដែលមានសមត្ថភាព និង ប្រកបដោយវិជ្ជាជីវៈ ។
កីឡាប៉េតង់កម្ពុជាចាប់ផ្ដើមមាន មុខមានមាត់តាមរយៈកីឡាការិនីកែ ឡេងដែលគ្រង ជើងឯកពិភពលោកបាន
៣រជ្ជកាល ជាមួយគ្នានេះកីឡាការិនីអ៊ុក ស្រីមុំ និង កីឡាករសុខ ចាន់មានក៏ជាអ្នកធ្លាប់គ្រងជើងឯកពិភពលោកបាន មួយជំនាន់ដែរ ។ នេះជាកត្តាធ្វើឲ្យប្រមុខប៉េតង់អន្តរជាតិចាប់ អារម្មណ៍ជាមួយនឹងប៉េតង់កម្ពុជា ។

អត្ថបទដែលជាប់ទាក់ទង