អភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រី ចុះជំរឿនដល់ភូមិគ្រឹះសម្តេចពិជ័យសេនាទៀ បាញ់ ដើម្បីចងក្រងទិន្នន័យប្រជាពលរដ្ឋសម្រាប់ដាក់ផែនការការអភិវឌ្ឍប្រទេស
ភ្នំពេញ៖ ក្រុមមន្ត្រីជំរឿនដឹកនាំដោយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សហការជាមួយ អាជ្ញាធរខណ្ឌទួលគោកកាលពីព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៩បានចុះផ្ទាល់ ដល់ភូមិគ្រឹះសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលស្ថិតក្នុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ស្របពេលដែលមន្ត្រីជំរឿននៅទូទាំងប្រទេសបាននឹងកំពុងធ្វើសកម្មភាព ជំរឿនប្រជាពលរដ្ឋទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។