ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Little boy គឺជាឈ្មោះសម្ងាត់ របស់គ្រាប់បែកបរមាណូ ដែលត្រូវសហរដ្ឋទម្លាក់លើទីក្រុង ហ៊ីរ៉ូស៊ីម៉ា

131

ភ្នំពេញ៖ នាយទាហានទ័ពជើងគោកជំនាន់០៣ នៅថ្ងៃទី៤ខែមីនានេះ បានផ្សាយថា Little boy គឺជាឈ្មោះសម្ងាត់ របស់គ្រាប់បែកបរមាណូ ដែលត្រូវសហរដ្ឋទម្លាក់លើទីក្រុង ហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន កាលពីថ្ងែទី ០៦ ខែសីហា ឆ្នាំ១៩៤៥ ក្នុងអំឡុងពេលចុងក្រោយនៃសង្គ្រាមលោកលើកទី២ ។

វាគឺជាគ្រាប់បរមណូដំបូង ដែលត្រូវបានប្រើប្រាស់ ជាអាវុធសង្គ្រាម ហើយគ្រាប់បែកនេះ ត្រូវបានទម្លាប់ដោយយន្តហោះ Boeing B-29 Superfortress Enola Gay របស់កងទ័ពអាកាសអាមេរិច ហោះហើរដោយវរៈសេនីយ៍ឯក Paul W. Tibbets, Jr ( Commander of the 509 composite croup) របស់កងទ័ពអាកាសសហរដ្ឋ។
វាផ្ទុះដោយកម្លាំងម្សៅរំសេវ TNT ទម្ងន់ប្រហែល ១៥ គីឡូតោន(63 TJ) ដែលបណ្តាលឲ្យស្លាប់ និងបំផ្លិចបំផ្លាញរាល់ជីវិត និងរចនាសម្ព័នគ្រប់យ៉ាង ដែលឋាមពលវារីករាលដាល ទៅដល់ហើយបង្កជាមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់ជីវិត ដែលស្ថិតក្នុងបរិវេណ ដែលសារធាតុវិទ្យុសកម្ម សាយភាយទៅដល់។
ការបំផ្ទុះនៅហ៊ីរ៉ូស៊ីម៉ា គឺជាការបំផ្ទុះលើកទី២ ក្នុងប្រវត្តិសាស្រ្ត មនុស្សលោក ស្តីអំពីអាវុធប្រល័យលោក ដែលមានអនុភាពខ្លាំងក្លាបំផុត ដែលមិនធ្លាប់មានកន្លងមក ក្នុងប្រវត្តិសាស្ត្រសង្គ្រាម។
បន្ទាប់ពីមានការបំផ្ទុះសាកល្បង នៅសហរដ្ឋ (Trinity test) ហើយជាការបំផ្ទុះលើកទី១ ដែលប្រើប្រាស់សារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់ការកម្ទេច។
ប្រភេទអាវុធៈ គ្រាប់បែកបរមណូ
ប្រទេសផលិតៈ សហរដ្ឋអាមេរិច
ក្រុមហ៊ុនផលិតៈ Los Alamos Laboratory
ឆ្នាំផលិតៈ ១៩៤៥
លេខផលិតៈ ២៦
ទម្ងន់: ៤៤០០ គ.ក្រ
ប្រវែងៈ ៣.០ ម.
ទំហំអង្កត់ផ្ចឹតៈ ៧១ ស.ម
សារធាតុផ្ទុកៈ អ៊ុយរ៉ាញ៉ូម-២៣៥ (Uranium-235)
ទម្ងន់ផ្ទុកៈ ៦៤ គ.ក្រ
ទម្ងន់ឆ្នួនបំផ្ទុះ: ១៥ គ.ក្រ (ម្សៅតេអិនតេ)/(15 Kg of TNT 63TJ)
Little Boy ត្រូវបានប្រឌិតឡើង ដោយក្រុមរបស់ លោកនាវាអាកាសត្រីយ៍ Francis Birch នៅកងឯកភាព Manhattan Project ‘s Los Alamo Laboratory អំឡុងសង្គ្រាមលោកលើកទី២ ៕

អត្ថបទដែលជាប់ទាក់ទង