អ៊ីតាលីចាប់បានមេម៉ាហ្វីយ៉ាបងធំទី២!!
ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយនៅថ្ងៃអាទឹត្យនេះថា ប៉ូលីសអ៊ីតាលីចាប់ បានមេម៉ាហ្វីយ៉ាបងធំទី២ ឈ្មោះMarco Di Lauroអាយុ៣៨ឆ្នាំបន្ទាប់ពីវា រត់គេចពីដីកាចាប់ខ្លួន បាន១៤ឆ្នាំមក។ ពត៌មានផ្សាយថាប៉ូលីសអ៊ីតាលី១៥០នាក់ បានព័ទ្ធចាប់បានមេម៉ាហ្វីយ៉ានេះកំពុងលាក់ខ្លួននៅក្នុង អគារស្នាក់នៅមួយជាមួយប្រពន្ធក្នុងក្រុងNaples ដោយមិនមានតដៃទេ។ គាត់នេះជាឧក្រឹដ្ឋជន ដែលគ្រោះថ្នាក់បំផុតលំដាប់ថ្នាក់លេខ២។