សហគមន៍កោះកុងដែលមានជំលោះ ដ៏រ៉ាំរ៉ៃអស់រយ:ពេល 10 ឆ្នាំជាង ជាមួយក្រុមហ៊ុនចិនញ៉ូញៀនដែលបានរំលោភ សិទ្ធិយកដី សំណូមពរឲ្យអភិបាលខេត្ត ជួយដោះស្រាយ
កោះកុង ៖ ព្រឹកថ្ងៃទី 4 ខែ មីនា វេលាម៉ោង ៩.០០ ព្រឹក
សហគមន៍កោះកុងដែលមានជំលោះ ដ៏រ៉ាំរ៉ៃអស់រយ:ពេល
10 ឆ្នាំជាង ជាមួយក្រុមហ៊ុនចិនញ៉ូញៀនដែលបានរំលោភ
សិទ្ធិយកដីប្រពលរដ្ធសហគមន៍កោះកុង ។
បើកកម្មវិធី facebook អ្នកស្រីនឹម ច្រាយ បានឲ្យដឹងថា” ពួកគាត់
តែឡើងមកតវ៉ាជាច្រើនឆ្នាំ ហើយតែបានទទួលវិញគឺ
លទ្ធផលការសន្យាខ្យល់ ពីស្ថាប័នពាក់ពន្ធ័ ពិសេសគឺជាសហគមន៍ហើយពួកគាត់
គឺក្រសួងបរិស្ថាននេះតែម្តង
សូមល្មមឈប់សន្យាខ្យល់ទៅទាន2019ហើយ”។
បងប្អូនពលរដ្ឋចំនួន៧៧គ្រួសារ បាននាំគ្នាមកដល់សាលា ខេត្តកោះកុង ដើម្បីស្នើសុំអោយលោកស្រី អភិបាលខេត្កកោះកុងជួយពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនដល់ពួកគាត់ ។
បើតាមការលើកឡើងរបស់ពលរដ្ឋបានអោយដឹងថា ពួកគាត់មកនេះមានចំនួន៧៧គ្រួសារដែលមកពីឃុំចំនួន៣ គឺ ឃុំព្រែកខ្សាច់ ឃុំភ្ញីមាស និង ឃុំកោះស្តេច ស្រុកគិរីសាគរ ដែលពួកគាត់ទាំងអស់គ្នាសុទ្ធតែជាពលរដ្ឋដែលរងគ្រោះដោយសារក្រុមហ៊ុនចិនញូញៀនរំលោភបំពានយកដីពួកគាត់ ហើយខាងអាជ្ញាធរបានធ្វើការសន្យាខ្យល់ថា និង ដោះស្រាយគោលនយោបាយជូនពួកគាត់ រហូតមកទល់និងពេលនេះមានរយះពេលជិត១០ឆ្នាំមកហើយ តែលទ្ធផលគឺពួកគាត់ពុំទទួលបានដូចការសន្យារបស់អាជ្ញាធរនោះទេ ហេតុនេះហើយទើបពួកគាត់នាំគ្នាមកដល់សាលាខេត្តកោះកុងដើម្បីសំណូមពអោយលោកស្រី មិ ថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្តកោះកុងមេត្តាជួយពន្លឺនក្នុងការដោះស្រាយបញ្ហាដីធ្លីនេះជូនដល់ពួកគាត់ផង ។
ជុំវិញបញ្ហាខាងលើ លោក សុខ សុធី អភិបាលរងនៃគណះអភិបាលខេត្តកោះកុង និងជាអ្នកនាំពាក្យរបស់សាលាខេត្តកោះកុងបានថងថា ចំពោះបញ្ហាទុក្ខកង្វល់របស់បងប្អូនគឺខាងអាជ្ញាធរខេត្តបានខិតខំពន្លឺនក្នុងការដោះស្រាយហើយ តែដោយសាតែដីបងប្អូនពលរដ្ឋភាគច្រើនស្ថិតក្នុងដីឩទ្យានជាតិ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ទើបខាងខេត្តយើងពុំមានលទ្ធភាពក្នុងការដោះស្រាយ តែទោះជាយ៉ាងណាក្តីអាជ្ញាធរខេត្តក៏បានធ្វើរបាយរណ៍បញ្ជូនទៅក្រសួងបរិស្ថានដើម្បីដោះស្រាយជូនហើយ តែខាងក្រសួងនៅពុំបានឆ្លើយតបមកវិញនោះទេ ហេតុនេះហើយសូមបងប្អូនទាំងអស់មេត្តារងចាំពេលវេលាបន្តិចសិន ។
លោក សុខ សុធី ក៏បានអោយដឹងថា ចំពោះបងប្អូនដែលមានលិខិតស្នាមដែលទទួលស្គាល់ពីសំណាក់អាជ្ញាធរ ក្រោយឆ្នាំ១៩៩៣ ក៏មានបញ្ហាប្រឈមដែរ ដោយសារតែដីឩទ្យានជាតិត្រូវដាក់បញ្ចូលជាផ្លូវការដោយព្រះរាជក្រិត្យនៅឆ្នាំ១៩៩៣ ។
លោក សុខ សុធី ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះដីនៅក្នុងខេត្តកោះកុងនេះភាគច្រើន វាស្ថិតនៅក្នុងតំបន់គំរប់សត្វព្រៃផ្សេងៗប្រមាណជា៧០ទៅ៨០%ទៅហើយ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថានហេតុនេះហើយបញ្ហាដីធ្លីភាគច្រើនគឺត្រូវសម្រេចពីក្រសួងបរិស្ថាន ។