ភ្លើងប្រច័ណ្ឌ ប្ដីបាញ់ ប្រពន្ធ តែត្រូវឪក្មេកចូល អន្តរាគមន៍បណ្តាលឲផ្ទុះត្រូវខ្លួនឯង
កណ្តាល:នគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា នៅថ្ងៃ ច័ន្ទ ១៣ រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១៩ ករណីគំរាមកំហែងថានឹងសម្លាប់ ក្នុង ជម្លោះរឿងប្រច័ណ្ឌ ប្តីទាញកាំភ្លើងខ្លី បាញ់ប្រពន្ធ តែត្រូវឪ ក្មេកចូលអន្តរាគមន៍ចាប់ កាំភ្លើងបណ្ដាលឱ្យផ្ទុះត្រូវខ្លួន ឯងរងរបួសធ្ងន់ ហើយបញ្ជូនទៅ មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ កើតហេតុថ្ងៃទី០៤ខែមីនា ឆ្នាំ២០១៩វេលាម៉ោង១១:៤០ នាទីចំណុចភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ជនរងគ្រោះ០២នាក់ ១-ឈ្មោះ ឈួន ជេស ភេទប្រុស អាយុ៥៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិ-ឃុំកើតហេតុ (ឪពុកក្មេកជនសង្ស័យ) ។ ២-ឈ្មោះ ឈួន រ៉ានី ភេទស្រីអាយុ២៥ឆ្នាំស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ (ប្រពន្ធជនសង្ស័យ )។
ជនសង្ស័យ០១ នាក់ ឈ្មោះ គង់ ចាន់ថន ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឋានន្តរសក្តិវរៈសេនីយ៍ត្រី មានទីលំនៅភូមិ លេខ៨សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង រងរបួសសម្រាក នៅមន្ទីរពេទ្យព្រះកេតុមាលា ។ វត្ថុតាងចាប់យក៖
១.អាវុធខ្លីK54 ១ដើមលេខ ៥៤៦៧០
២.មានគ្រាប់ចំនួន ០៧ គ្រាប់
៣.សំបកគ្រាប់ចំនួន ០១ គ្រាប់
៤.បង់ដែក០១
សភាពនៃរឿងហេតុ៖ ជនសង្ស័យនិងប្រពន្ធឈ្មោះ ឈួន រ៉ានីភេទ ស្រី អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នៅថ្ងៃខែឆ្នាំកើតហេតុខាងលើវេលាម៉ោង ១១:៣០ នាទីប្រពន្ធជនសង្ស័យបានជិះឡាន ឈ្នួល ពីភ្នំពេញមកផ្ទះឪពុក ស្ថិតក្នុងភូមិ-ឃុំកើតហេតុរួចក៏ឲ្យបងស្រីឈ្មោះ ឈួន រ៉ាឌី ជូនទៅរកគ្រូទស្សន៍ទាយ ។ ពេលនោះជនសង្ស័យក៏
បានជិះម៉ូតូ០១ គ្រឿងម៉ាក C125 ពណ៌ខ្មៅ មិនចាំផ្លាកលេខមកដល់
ផ្ទះដែររួចសួរឪពុកក្មេកថា ៖ ប៉ាមានឃើញប្រពន្ធខ្ញុំទេ ពេលនោះឪពុក
ក្មេកបានឆ្លើយប្រាប់ថា ៖អត់ឃើញទេ ស្របពេលនោះឈ្មោះឈួន រ៉ាឌីបានឌុបប្រពន្ធជនសង្ស័យមកដល់ស្រាប់ តែជនសង្ស័យបានជេរប្រពន្ធថា ៖ មីចោរសំផឹងទើបមកពីអោបប្រុស ជេររួចជនសង្ស័យ ក៏ដកកាំភ្លើងបាញ់ប្រពន្ធ តែត្រូវឪពុកក្មេក ស្ទុះទៅចាប់ដៃ ជ្រោងឡើងទៅលើ និងបានប្រវាយប្រតប់ជាមួយឪពុកក្មេក ពេលនោះក៏ឮស្នូរផ្ទុះអាវុធ០១គ្រាប់ ត្រូវចំក្រោមដោះខាងស្តាំជនសង្ស័យ ។ បន្ទាប់មកឪពុកក្មេក ជនសង្ស័យបានទូរ
ស័ព្ទមកប្តឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលសំរោងធំ ចុះជួយអន្តរាគមន៍ ពេលទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ឲ្យប្រពន្ធជន សង្ស័យបញ្ជូនជនសង្ស័យទៅ មន្ទីរពេទ្យព្រះកេតុមាលា ជាមួយកម្លាំងប៉ុស្តិ៍០២នាក់ ។
ករណីនេះកម្លាំង ជំនាញបានសហការជាមួយ កម្លាំងនគរបាលបាល
ប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុ និងមន្ទីរ ពេទ្យព្រះករតុមាលា ហើយបន្ត ចាត់ការតាមនីតិវិធី ៕