ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចហេងសំរិន រៀបអាពាហ៍ពិពាហ៍បាន៦២ឆ្នាំហើយជាមួយនឹងចំណងដៃកូន ៥នាក់ តែស្លាប់ម្នាក់នៅក្នុងសង្គ្រាម

128

ភ្នំពេញ៖  សម្ដេចពញ្ញាចក្រីហេងសំរិន គិតមកដល់ពេលនេះមានអាយុ៨៥ឆ្នាំហើយ និងបានរៀបអាពាហ៍ពិពាហ៍អស់រយៈពេល ៦២ឆ្នាំហើយដែរ ជាមួយនឹងចំណងដៃអាពាហ៍ពិពាហ៍កូន ៥នាក់ ប៉ុន្តែត្រូវបានស្លាប់ម្នាក់នៅក្នុងសង្គ្រាមឆ្នាំ ១៩៧៥។

  សម្តេច ពញាចក្រីបានបញ្ជាក់ថា សម្ដេចបានរៀបការក្នុងអាយុ ២២ឆ្នាំ រហូតមកដល់ ឆ្នាំ១៩៦៧ ១៩៦៨ សម្ដេចមានកូនពីរនាក់ជាចំណងដៃ។ លុះមកដល់ឆ្នាំ១៩៧៥សម្ដេចបានបន្តមានកូនម្នាក់ទៀតប៉ុន្តែបានស្លាប់នៅក្នុងសម័យសង្គ្រាមពេលនោះ ។ សម្ដេចបានបញ្ជាក់បន្ថែមផងដែរថា ក្រោយបែកគ្នានឹងបានជួបគ្នាវិញនៅក្នុងឆ្នាំ ១៩៧៩ សម្ដេចបានមានកូនពីរនាក់បន្ថែមទៀតដែលមកដល់ពេលនេះសរុបកូនទាំងអស់របស់សម្ដេចមានចំនួន ៤នាក់ តែកូនដែលនៅក្នុងបន្ទុកមានតែម្នាក់ប៉ុណ្ណោះគឺជាកូនពៅដែលមានកូនមានកូនបីនាក់ផងដែរ។

   ការបញ្ជាក់បែបនេះរបស់សម្ដេចតេជោបានធ្វើឡើងខណៈដែលសម្ដេចទទួលជួបជាមួយក្រុមការងារ ជំរឿនដែលដឹកនាំដោយ លោកហួតហៃអភិបាលរងរាជធានីភ្នំពេញជាមួយនឹង មន្ត្រីនៃក្រសួងផែនការ សហការជាមួយអាជ្ញាធរខណ្ឌចំការមន នៅភូមិគ្រឹះ សម្តេច​ ប្រធានរដ្ឋសភាកម្ពុជា ដែលស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ ។

   ក្នុងឱកាសដែលមន្រ្តីជំរឿន បានចុះផ្ទាល់ ដល់ភូមិគ្រឹះសម្ដេច ហេង សំរិន ដោយក្រុមការងារ នៃមន្រ្តីជំរឿន បានជម្រាបជូនសម្ដេច ពីគោលការណ៍មួយចំនួន ពាក់ព័ន្ធ នឹងការជំរឿនប្រជាពលរដ្ឋ ដែលបានបញ្ជាក់ថា ការធ្វើជំរឿន ត្រូវរៀបចំ ជាសំណួរពាក់ព័ន្ធ​ នឹងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ។សម្រាប់ការជំរឿន នៅក្នុងភូមិគ្រឹះសម្ដេច ក្រុមការងារត្រូវ ដាក់ជាសំណួរ ទៅលើសមាជិកទាំងអស់ នៅក្នុងភូមិគ្រឹះរបស់សម្ដេច រួមមានទាំងអ្នកបំរើ អង្គរក្ស ដោយសួរជាសំណួរ ពាក់ព័ន្ធនឹងការសិក្សា ការបង្កកំណើត ការស្រង់ទៅលើ​ ផ្ទះសម្បែង អគារផ្សេងៗ ដោយធ្វើការសម្ភាសន៍ផ្ទាល់ នៅក្នុងគ្រួសារតែម្តង ជាមួយនិងការបង្ហាញ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត។ប៉ុន្តែមន្រ្តីជំរឿន មិនបង្ខំ តម្រូវឲ្យមាន អត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត របស់ប្រជាពលរដ្ឋ មកបង្ហាញនោះទេ ។

   សម្តេច ហេង សំរិន ក្នុងឱកាសនោះបានផ្តល់នូវបទសម្ភាសន៍ យ៉ាងក្បោះក្បាយ ដល់ក្រុមការងារ ដើម្បីបង្កភាពងាយស្រួល ជូនដល់ក្រុមការងារធ្វើជំរឿន ដូចជាប្រជាពលរដ្ឋទូទៅ ដែលបានបង្ហាញ នូវឯកសារ សមាជិក ក្រុមគ្រួសារសម្តេច ដល់មន្ត្រីចុះធ្វើជំរឿន៕

 

អត្ថបទដែលជាប់ទាក់ទង