ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទឹកកម្រិត ១ចំនួន២០រូប

238


ភ្នំពេញ:ដោយមានការជួយទំនុកបម្រុងទាំងស្រុង ពីសហព័ន្ធកីឡាហែល ទឹកអន្តរជាតិ(FINA)នោះសហព័ន្ធ
ខ្មែរកីឡាហែលទឹកបានបើកវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកីឡាបាល់ទឹកកម្រិត១ រយៈពេល៣ថ្ងៃគឺពីថ្ងៃទី៥ ដល់ថ្ងៃទី៧ មីនា ។
មានសិក្ខាកាមចូលរៀនចំនួន២០រូបដែលមក សមាគមកីឡាហែលទឹក ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងសាធារណការណ៍ និង ដឹកជញ្ជូន ខេត្តត្បូងឃ្មំ បាត់ដំបង កំពង់ចាម ខេត្តកណ្ដាល និង សៀមរាប ។
វគ្គនេះបង្រៀនដោយគ្រូជនជាតិគុយបាគឺលោកAlexander dela Celda Brokina ។លោកនាង សុរិទ្ធីយ៉ា អគ្គលេខាធិការរងសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ឲ្យដឹងថា កីឡាបាល់ទឹក(Water Polo)នេះលេងនៅក្នុងអាង
សម្រាប់លោតទឹកគឺមិនមែងនៅក្នុង អាងសម្រាប់ហែលនោះទេ ។
ទីលានមានបណ្ដោយ ប្រវែង៣០ម៉ែត្រ ទទឹង២០ម៉ែត្រ កំពស់ទី ០,៩០ម៉ែត្រ បណ្ដោយទីប្រវែង៣ម៉ែត្រ និង លេងម្ខាងៗ៧នាក់ ។កីឡាប្រភេទនេះក្រៅពីអាជ្ញាកណ្ដាល បញ្ជាការប្រកួតចំនួន២រូបនោះ នៅមានអាជ្ញាកណ្ដាលទី៣ អ្នកកាន់នាឡិកាកំណត់ម៉ោង ។ការប្រកួតមាន៤វគ្គដែលមួយវគ្គមាន៨នាទី ហើយនៅចន្លោះវគ្គនីមួយៗ សម្រាក២នាទី ចំពោះអាជ្ញាកណ្ដាលស្ថិតនៅលើគោក ។
លោក Alexander dela Celda Brokina បានអះអាងថានេះជាការបើកវគ្គលើកទី២ ហើយៗកន្លងមក
ក៏ធ្លាប់បានរៀបចំការប្រកួត នៅមជ្ឈមណ្ឌលហែលទឹកតេជោសែន នាខេត្តកំពង់ចាមដែរ ។ វគ្គនេះគឺសង្កត់ខ្លាំងទៅលើ ការអនុវត្តន៍ជាក់ស្ដែង ។
សម្រាប់ថ្ងៃដំបូងលោកនឹងបង្រៀនពីទ្រឹស្ដី ពីច្បាប់ប្រកួត បង្ហាត់ទ្រឹស្ដីបច្ចេកទេស ថ្ងៃទី២គឺជាថ្ងៃអនុវត្តន៍ជាក់ ស្ដែងនៅក្នុងអាងទឹក និងថ្ងៃទី៣ដែលជាថ្ងៃចុងក្រោយ សិក្ខាកាមទាំងអស់ត្រូវអនុវត្តន៍ តួនាទីជាគ្រូបង្ហាត់ម្ដងម្នាក់ៗ។
លោកបង្ហាញនូវជំនឿចិត្តថា ក្នុងចំណោមសិក្ខាកាម ទាំង២០រូបនេះនឹងមានអ្នក ក្លាយខ្លួនទៅជាគ្រូបង្ហាត់កម្រិតខ្ពស់ ។
លោកហែម គីរីអគ្គលេខាធិការសហព័ន្ធបានទាមទារ ឲ្យសិក្ខាកាមទាំងអស់ បន្ទាប់ពីចប់វគ្គនេះទៅត្រូវបង្កើត
ឲ្យមានក្រុមកីឡាបាល់ទឹក ប្រចាំក្លិបរបស់ខ្លួន ប្រចាំសាលា ឬ ខេត្តរបស់ខ្លួន ។
កាលពីទសវត្សរ៍កម្ពុជាថ្លាប់មានកីឡានេះ ដែរតែបន្ទាប់ពីសង្គ្រាមកីឡានេះ ទើបតែបង្កើតបាន២ឆ្នាំនេះទេ ។
សព្វថ្ងៃកម្ពុទើបតែមានក្រុនបាល់ទឹកចំនួន២ ក្រុមប៉ុណ្ណោះគឺមួយក្រុមនៅ រាជធានីភ្នំពេញ និង មួយក្រុមនៅខេត្តកំពង់ ចាម ។
លោកអគ្គលេខាធិការក៏អះអាង ពីការរៀបចំឲ្យមានការប្រកួត បាល់ទឹកប្រចាំឆ្នាំ និងបង្កើតកម្មវិធីហ្វឹកហាត់
ប្រចាំសប្ដាហ៍បន្ទាប់ពីអាងហែលទឹក ក្នុងស្ដាតអូឡាំពិកបញ្ចប់ ការជួសជុលនោះ ។

អត្ថបទដែលជាប់ទាក់ទង