ខេត្តកណ្តាលត្រៀមខ្លួន ចូលរួមប្រកួតកីឡាមធ្យមសិក្សាថ្នាក់ជាតិ
ភ្នំពេញ៖ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាកម្រិតមធ្យមសិក្សា ថ្នាក់ជាតិនោះការិយាល័យអប់រំកាយ និងកី ឡាខេត្តកណ្ដាល បានរៀបចំការប្រកួតកម្រិតអនុវិទ្យាល័យ និង វិទ្យាល័យរបស់ខ្លួនពីថ្ងៃទី២៧កុម្ភៈ និង បានបញ្ចប់ នៅថ្ងៃទី៤មីនា ។
ការប្រកួតនេះមានអនុវិទ្យាល័យ វិទ្យាល័យរដ្ឋ និងឯកជននៅក្នុងខេត្ត ចំនួន២៣ចូលរួម ។ កីឡាដែលដាក់ឲ្យប្រកួតមានចំនួន៥ប្រភេទ គឺកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម និងកីឡាប៉េតង់ ចំពោះកីឡាបាល់ទាត់ បុរសចំនួន១២ក្រុម នារីចំនួន៦ក្រុម កីឡាបាល់ទះបុរស ចំនួន៦ក្រុម នារីចំនួន៦ក្រុម កីឡាបាល់បោះ បុរសចំនួន៣ក្រុម នារីចំនួន៣ក្រុម កីឡាអត្តពលកម្ម មាន៦ក្រុម ទំាងបុរសនារី ជិត១០០នាក់ និងកីឡាប៉េតង់បុរស ចំនួន៣ក្រុម នារីចំនួន៣ក្រុម។
លោកគីម រិទ្ធីអភិបាលរងខេត្តកណ្តាលដែល ចូលរួមក្នុងពិធីបិទ ការប្រកួតបានបញ្ជាក់ថាជារៀងរាល់ឆ្នាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលតែងតែរៀបចំ ការប្រកួតខាងលើកនេះ ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងជ្រើសរើសយកកីឡាករ-កីឡាការិនីឆ្នើម ដែលមានទេពកោសល្យល្អមក ប្រមូលផ្តុំហ្វឹកហាត់ក្នុងការត្រៀមចូលរួម
ប្រកួតថ្នាក់ជាតិ។
សព្វថ្ងៃនេះវិស័យរបស់ខេត្តកណ្តាលមាន ការរីកចម្រើនគួរឲ្យកត់សម្គាល់នេះ គឺជាការចូលរួម ចំណែកអភិឌ្ឍន័វិស័យ អប់រំកាយ និងកីឡា ស្របតាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។