ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញបានទទួលប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម ប ស សជាង៧០០បណ្ណ

278

ភ្នំពេញ៖ ប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប ស ស )ចំនួន៧៥៨បណ្ណ ត្រូវបានប្រគល់ជូនមន្រ្តីរាជការនិងមន្រ្តីជាប់កិច្ចសន្យានៃរដ្ឋបាលរាជធានីភ្នំពេញ និង អង្គភាពជុំវិញរដ្ឋបាលរាជធានី ដើម្បីយកទៅប្រើ ប្រាស់ជាអត្ថប្រយោជន៍ផ្នែកហានិភ័យការងារនិងផ្នែកថែទាំសុខភាព ។

  ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៥ មិនា ២០១៩
ក្រោមវត្តមានលោកស្រី កែវ សុខពិសីអភិបាលរង រាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សា អាជ្ញាធរខណ្ឌទាំង១២ផងដែរ។
   ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គមនិងប្រគល់ប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គមជូនមន្ត្រីរាជការនិងមន្រ្តីជាប់កិច្ចសន្យានៃសាលារាជធានីភ្នំពេញលោកស្រីកែវ សុខពិសីបានមានប្រសាសន៍វាយតម្លៃខ្ពស់ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បេឡាជាតិរបបសន្តិសុខសង្គមដែលបានពុះពារជំនះគ្រប់ឧបសគ្គនិងការលំបាកនានារហូតសម្រេចបានសមិទ្ធផលនានាជាច្រើននាពេលកន្លងមកនេះ ដែលជាការរួមចំណែកធ្វើឲ្យសម្រេចបាននូវជោគជ័យគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល។ការសម្រេចបាននូវជោគជ័យនិងសមិទ្ធផលទាំងនេះពិតជាបានរួមចំណែកក្នុងការលើកកម្ពស់សុខមាលភាពរបស់មន្រ្តីរាជការនិងមន្រ្តីជាប់កិច្ចសន្យាឲ្យបានកាន់តែប្រសើរថែមទៀតហើយក៏ជាមូលដ្ឋានក្នុងការកាត់បន្ថយភាពក្រីក្រនិងកសាងសង្គមកម្ពុជាឲ្យមានការរីកចម្រើនប្រកបដោយបរិយាប័ន្ននិងមានចីរភាពជាបន្តទៀត។
   លោកស្រីអភិបាលរងបានបន្តទៀតថា សមាជិកដែលទទួលបានប័ណ្ណបសសនៅថ្ងៃនេះគឺសុទ្ធសឹងតែជាមន្ត្រីរាជការក្នុងក្របខណ្ឌមុខងារសាធារណៈដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជានិងមន្រ្តីជាប់កិច្ចសន្យាដែលទទួលស្គាល់ដោយក្រសួងមុខងារសាធារណៈ។
លោកស្រីបានបញ្ជាក់ទៀតថា ចំនួនបណ្ណសមាជិកបសសដែលបានប្រគល់នៅថ្ងៃនេះនិងចំនួនមន្រ្តីរាជការនិងមន្រ្តីជាប់កិច្ចសន្យារដ្ឋបាលរាជធានីភ្នំពេញគឺនៅមានមន្ត្រីរាជការប្រមាណ ២៨៤១នាក់ បន្ដទៀតនៅមិនទាន់ទទួលបានប័ណ្ណបសសនៅឡើយ។ពាក់ព័ន្ធនឹងបញ្ហានេះលោកស្រីបានស្នើសុំឲ្យក្រុមការងារនៃបសសបន្តពិនិត្យនិងរៀបចំប័ណ្ណសមាជិកជូនមន្ត្រីរាជការដែលនៅសល់បានប្រើប្រាស់និងទទួលបានអត្ថប្រយោជន៍នានាពីការប្រើប្រាស់ប័ណ្ណសមាជិកបសសនេះ។ ទីចាត់ការគ្រប់គ្រងធនធានមនុស្សរដ្ឋបាលរាជធានីភ្នំពេញនិងសហការជាមួយក្រុមការងារបសសដើម្បីផ្ដល់ទិន្នន័យនិងបញ្ជីឈ្មោះមន្រ្តីរាជការនិងមន្រ្តីជាប់កិច្ចសន្យាដែលនៅសេសសល់ដើម្បីបម្រើដល់សំណូមពរការងាររៀបចំប័ណ្ណសមាជិកបសសជាបន្តទៀត។
  ជាមួយគ្នានេះលោកស្រីបានស្នើដល់តំណាង
ទាំង ១២ខណ្ឌ បន្ទាប់ពីទទួលបានការផ្សព្វផ្សាយនិងទទួលយកប័ណ្ណសមាជិតបសសរួចហើយសូមរួសរាន់ចាត់ចែងរៀបចំពិធីផ្សព្វផ្សាយគោលនយោបាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គម ស្របតាមខ្លឹមសារឯកសារដែលបានចែកជូននិងបទបង្ហាញរបស់ក្រុមការងារបសសរួមទាំងប្រគល់ប័ណ្ណសមាជិតបសសជួនមន្រ្តីរាជការនិងមន្រ្តីជាប់កិច្ចសន្យាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីប្រើប្រាស់ក្នុងការទទួលយកសេវាសន្តិសុខសង្គមដែលរដ្ឋបានកំណត់។
   ទាក់ទិននឹងការប្រគល់ប័ណ្ណបសសជូនមន្ត្រីរាជការខាងលើនេះ លោកសុខបូរ៉ាប្រធានការិយាល័យតាវកាលិកនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងថា អត្ថប្រយោជន៍របស់បេឡាជាតិរបបសន្តិសុខសង្គមស្ដីពីរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារនិងផ្នែកថែទាំសុខភាពនេះពិតជាមានសារៈសំ
ខាន់ណាស់សម្រាប់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។
   លោកបានបញ្ជាក់ទៀតថា នេះជាលើកទី៨ហើយបន្ទាប់ពីបានប្រគល់ប័ណ្ណបសសជួយមន្ត្រីរាជការនៅតាមបណ្តាខេត្តផ្សេងៗនិងមន្ត្រីស្ថាប័នរដ្ឋថ្នាក់កណ្ដាលត្រូវបានផ្សព្វផ្សាយឬជិតអស់ហើយនៅសល់តែក្រសួងសុខាភិបាលនិងក្រសួងសង្គមកិច្ចដែលនឹងរៀបចំជូននៅពេលខាងមុខនេះ។
ជាមួយគ្នានោះលោកក៏បានរំឭកផងដែរថាមន្រ្តីរាជការគ្រប់រូបមានសិទ្ធិប្រើប្រាស់ប័ណ្ណបសសនេះចាប់តាំងពីថ្ងៃទី ០១ខែមករាឆ្នាំ ២០១៨ មកម្ល៉េះនីតិវិធីនៃការប្រើប្រាស់សេវាព្យាបាលក៏ដូចជាចូលទៅប្រើប្រាស់សេវាសុខាភិបាលរដ្ឋមិនត្រូវបានប្រើប្រាស់លុយកាក់នោះទេលើសពីនេះរាជរដ្ឋាភិបាលក៏បានផ្ដល់ជូននូវកាដូដ៏ធំមួយទាក់ទងនឹងការព្យាបាលជំងឺមហារីកដែលនៅតាមបណ្ដាប្រទេសជាសមាជិកអាស៊ានមួយចំនួនមិនបានគ្របដណ្ដប់លើបញ្ហានេះដូចកម្ពុជានៅឡើយទេ។ ក្រៅពីនេះនីតិវិធីនៃការព្យាបាលនៅតាមមន្ទីរពេទ្យដែលជាដៃគូរគឺបសសជាអ្នកទទួលបន្ទុកនូវរាល់ការចំណាយផ្សេងៗក្រៅពីនេះក៏គ្របដណ្ដប់ទៅលើជម្ងឺ២ ធំទៀតដែលបានកើតមានមកហើយនៅលើមនុស្សវ័យចាប់ពី ៥០ ឆ្នាំឡើងទៅនោះគឺជំងឺទឹកនោមផ្អែមនិងជំងឺលើសឈាមផងដែរ៕
អត្ថបទដែលជាប់ទាក់ទង