ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នរណាកក់កៅអីជុំទី ២ សប្ដាហ៍នេះ ?

104

ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement សម្រាប់ថ្ងៃទី៩មីនានេះនឹងមានអ្នក ប្រដាល់២រូបរីកថ្លើមដោយដណ្ដើម បានកៅអីសម្រាប់ប្រកួត ជម្រុះនៅជុំទី២ហើយ ក៏មានអ្នកប្រដាល់២រូបត្រូវខ្ទាត ចេញពីការប្រកួតដែរ ។
អ្នកប្រដាល់វ័យក្មេងឡុង ណងសៅក្លិបសាលវ័ន្ដកីឡា ត្រូវជួបប្រកួតជាមួយ អ្នកប្រដាល់ប្រាក់ ស៊ីណាតមកពី
ក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែង ។ ណងសៅជាអ្នកប្រដាល់ដែលមានចិត្តក្លាហាន វ៉ៃចូលចិត្តប្ដូរតែអ្នកប្រ
ដាល់រូបនេះអន់ជើងក្រោមបន្តិច ។ អ្នកប្រដាល់រូបនេះល្អទាំងជង្គង់ ល្អទាំងកែង និង កណ្ដាប់ដៃតែគេមិនពូកែការពារ ឡើយ ។
ចំពោះប្រាក់ ស៊ីណាតក៏ជាអ្នកប្រដាល់ចិត្តធំដែរ ។ អ្នកប្រដាល់រូបនេះទាត់ចេញរហ័ស កណ្ដាប់ដៃធ្ងន់ ឯកែង
ក៏មិនអាចមើលស្រាលបានដែរ ។ ក្នុងការប្រកួតប្រកួតកន្លងមកអ្នកប្រដាល់រូបនេះ ច្រើនតែប្រើជង្គង់និងកែងដើម្បី
បំបាក់ស្មារតីគូប្រកួត ។ ជំនួបមួយនេះឡុង ណងសៅ ខ្ទាតចេញពីការប្រកួត ឬ ក៏ប្រាក់ ស៊ីណាតជាអ្នកខ្ទាតចេញពី ការប្រកួត ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរគួន សុវណ្ណក្លិបយុវវាលស្បូវ ប្រកួតជាមួយអ្នកប្រដាល់រឿង សារិទ្ធមកពីក្លិប ម្កុដរាជសីហ៍ ។
សុវណ្ណជាអ្នកប្រដាល់ជើងចាស់ដែលមានផ្លែវ៉ៃល្អ រហ័សតែអ្នកប្រដាល់រូបនេះ ច្រើនតែខ្ជះខ្ជាយពេលវេលា
ដោយមិនសូវចូលក្លិបហ្វឹកហាត់ ម្ល៉ោះហើយពេលប្រកួត កម្លាំងរបស់គេឆាប់ស្រុតចុះណាស់ ។គេជាអ្នកប្រដាល់ដែល
ធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះដែរតែមិនតែ បានឡើងទៅ ដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយ ។
ចំពោះរឿង សារិទ្ធមិនសូវមាននរណាស្គាល់នោះទេ ។មិនដឹងថាគេជា អ្នកប្រដាល់ជើងចាស់ដែលប្ដូរឈ្មោះ ឬក៏ជាអ្នកប្រដាល់ជើងថ្មីឡើយ ។ រវាងអ្នកប្រដាល់ទាំង២រូបនេះនរណត្រូវដើរចេញ ហើយនរណាត្រៀមខ្លួនឡើងទៅ
ប្រកួតជម្រុះជុំទី២បន្តទៀត ។
ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះ អ្នកប្រដាល់កម្ពុជា អេលីត សាន់របស់ក្លិបឆ្មា ស សែន សុខប្រកួតជាមួយអ្នកប្រដាល់ថៃហ្វា ម៉ៃ(Fa Mai) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
អេលីត សាន់មិនមែនជាអ្នកប្រដាល់ដែលស្រួល បង្ក្រាបនោះទេ ឯ ហ្វា ម៉ៃគេក៏ធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣ដងមកដែរ ហើយគេមិនខ្សោយឡើយចាំមើលនរណាឈ្នះ ?
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ ពានរង្វាន់វិញនោះណាក់ សុខាក្លិបយុវុំាលស្បូវប្រកួតជា មួយចាន់ វិបុលក្លិបតាព្រហ្មមានជ័យ ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។សែក ពិសិដ្ឋក្លិបរស្មីភូមិគាបខេត្តបន្ទាយ
មានជ័យប្រកួតជាមួយអ៊ុង សឺកុងក្លិបកុលបុត្រគុនខ្មែរ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

អត្ថបទដែលជាប់ទាក់ទង