ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងផែនការនិងអាជ្ញាធររាជធានីភ្នំពេញ សហការគ្នាចុះធ្វើជំរឿនប្រជាពលរដ្ឋ តាមផ្ទះនៅខណ្ឌទួលគោកនិងខណ្ឌពោធិសែនជ័យ

133
ភ្នំពេញ៖លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ,លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ អាជ្ញាធរដែនដីពាក់ពន្ធ័និងមន្ត្រីជំរឿនជាច្រើននាក់ទៀត កាលពីរសៀលថ្ងៃទី ០៥ ខែមិនា ២០១៩នេះ បានចុះធ្វើជំរឿនប្រជាពលរដ្ឋ ដែលរកស៊ី និងបើកអាជីវកម្មនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោមក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក និងបានបន្តចុះទៅធ្វើជំរឿនបន្តទៀតនៅមុខវត្តតាំងក្រសាំង ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
  លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានមានប្រសាសន៍លើកឡើងប្រាប់ទៅប្រជាពលរដ្ឋថា ការចុះធ្វើជំរឿនប្រជាពលរដ្ឋនេះ ធ្វើឡើងមិនមែនដើម្បីចង់ដឹងនិងស្វែងយល់ ពីការរស់នៅ ការរកស៊ីរបស់ប្រជាពលរដ្ឋអោយតម្លើងពន្ធទៅលើប្រជាពលរដ្ឋ ដែលធ្វើអាជីវកម្មនោះទេ។លោកទេសរដ្ឋមន្ត្រីបន្តថា តាមគោលការណ៏របស់រាជរដ្ឋាភិបាលការធ្វើជំរឿនប្រជាសាស្ត្រនេះធ្វើឡើង១០ឆ្នាំម្តងដើម្បីបាននិន្ន័យពិតប្រាកដនៃចំនួនប្រជាពលរដ្ឋ ដើម្បីងាយស្រួលក្នុងធ្វើផែនការអភិវឌ្ឍន៏របស់រាជរដ្ឋាភិបាលឲ្យចំគោលដៅ។
   ដើម្បីឲ្យការធ្វើជំរឿនទទួលបានលទ្ធផលកាន់តែល្អប្រសើរ សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវអោយជនរួមជាតិទាំងអស់ចូលរួមគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅ ដោយប្រជាជនកម្ពុជាត្រូវផ្តល់ពត៌មានតាមសំណួរសម្ភាសន៏ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវនិងស្មោះត្រង់ជូនមន្ត្រីជំរឿន។

សម្តេចមានប្រសាសន៏ថា ការធ្វើជំរឿននេះ មិនមានពាក់ពន្ធ័នឹងរឿងនយោបាយទេ គឺដើម្បីបំរើឲ្យិផលប្រយោជន៏សំរាប់ទាំងអស់គ្នា ហើយបើអាចជៀសវាងបានសូមប្រជាពលរដ្ឋកុំធ្វើដំណើរទៅឆ្ងាយ និងសូមបងប្អូនយោគយល់ឲ្យមន្ត្រីជំរឿនចូលទៅតាមលំនៅដ្ឋាននៅពេលយប់ផង៕

អត្ថបទដែលជាប់ទាក់ទង