ម៉ូតូសណ្តោរ៉ឺម៉ក ១ គ្រឿង បើក លឿន ផ្លូវកោង គ្រប់គ្រងលំនឹងមិនបាន រហូតរ៉េចង្កូតធ្លាក់ផ្លូវបុកដើមកៅស៊ូស្លាបម្នាក់ភ្លាម
ត្បូងឃ្មុំ : អធិកាដ្ឋាននគរបាលស្រុកមេមត់ បានឲ្យដឹងថា
ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១០:៣០ នាទី នៅលេីផ្លូវអភិវឌ្ឍន៍ក្រាលកៅស៊ូ ត្រង់ចំណុចចំការកៅស៊ូរដ្ឋ ស្ថិតនៅភូមិខ្លុងត្បូង ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីម៉ូតូសណ្តោងរ៉ឺម៉កបេីកបរ ធ្លាក់ផ្លូវបុកដេីមកៅស៊ូស្លាប់មនុស្សម្នាក់ភ្លាមៗនៅកន្លែងកើតហតុ ។
បើយោងតាមសម្តីពីអ្នករួមដំណើរម្នាក់បានឲ្យដឹងថា ៖ អ្នកបេីកបរស្លាប់ភ្លាមៗកន្លែងកើតហេតុភ្លាមនោះមានឈ្មោះ យ៉ែន វីរៈ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មុខរបរកម្មករ ស៊ីឈ្នួលដឹកទំនិញឲ្យអតិថិជនតាមភូមិ.ឃុំក្នុងស្រុកមេមត់ ។
អ្នករួមដំណើរនោះបានប្រាប់ឲ្យដឹងទៀតថា ៖ បេីកបរម៉ូតូសណ្តោងរ៉ឺម៉កក្នុងទិសពីត្បូងទៅជើង ដែលត្រលប់ពីដឹកជញ្ជូនឥវ៉ាន់ឲ្យអតិថិជននៅភូមិមួយក្នុងឃុំជាំ លុះមកដល់ចំណុចកន្លែងកេីតហេតុ មានផ្លូវកោង ដោយម៉ូតូបើកបរល្បឿនលឿនទប់លំនឹងលែនបានក៏ធ្លាក់ផ្លូវទៅខាងស្តាំ បុកដើមកៅស៊ូបណ្តាលឲ្យស្លាប់អ្នកបេីកបរតែម្តង។
បច្ចុប្បន្នម៉ូតូសណ្តោងរ៉ឺម៉កកម្លាំងនគរបាលចរាចរណ៍ប្រគល់ជូនក្រុមគ្រួសារ ។ ចំណែកឯសាកសពត្រូវបានយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីនគរបាលជំនាញយើងស្រាវជ្រាវឃើញថាមិនពាក់ព័ន្ធករណី ឃាតកម្ម ។
បញ្ជាក់ ៖ អ្នករួមដំណើរមានឈ្មោះ ជឹម វិន ភេទប្រុស អាយុ ២១ ឆ្នាំ ជាតិខ្មែររស់នៅភូមិមុខក្រាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (គ្មានរបួស) ៕