រាជធានីភ្នំពេញបញ្ចប់ការប្រកួតកីឡាសិស្សមធ្យមសិក្សា
ភ្នំពេញ៖ការប្រកួតកីឡាមធ្យមសិក្សាជ្រើសរើសជាើងឯករាជធានីភ្នំពេញដែលចាប់ផ្ដើមពីថ្ងៃទី២៧កុម្ភៈមក នោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី៥មីនា ។
ការប្រកួតនេះមានវិទ្យាល័យ និង អនុវិទ្យាល័យរដ្ឋ និង ឯកជនជាច្រើនចូលរួម ។ ៦ប្រភេទកីឡាត្រូវបានដាក់
ឲ្យប្រកួតនាឆ្នាំនេះដែលក្នុងនោះមានប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ និងប្រភេទកីឡា
វាយកូនឃ្លីលើតុ ។
នេះជាការប្រកួតដើម្បរកកីឡាករ-កីឡាការិនី ក្រុមខ្លាំងៗដើម្បីត្រៀមខ្លួនចូលរួមប្រកួតជើងឯកថ្នាក់ជាតិ
កម្រិតមធ្យមសិក្សាដែលនឹងធ្វើនៅពេលខាងមុខនេះ ។
លោកនួន សុផារ័ត្នអភិបាលរងរាជធានីភ្នំពេញបដែល អញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតនោះមានប្រ
សាសន៍ថាជារៀងរាល់ឆ្នាំមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ តែងតែរៀបចំការប្រកួតខាងលើកនេះដើម្បីវាស់
ស្ទង់កម្រិតបច្ចេកទេស និងជ្រើសរើសយកកីឡាករ-កីឡាការិនីឆ្នើម ដែលមានទេពកោសល្យល្អមកប្រមូលផ្តុំហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតថ្នាក់ជាតិ។
សព្វថ្ងៃនេះវិស័យកីឡានៅរាជធានីភ្នំពេញ មានការរីកចម្រើនគួរឲ្យកត់សម្គាល់នេះ គឺជាការចូលរួមចំណែកអភិឌ្ឍន័វិស័យ អប់រំកាយ និងកីឡា ស្របតាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា រាជធានីភ្នំពេញគឺជារាជធានីដ៏ខ្លាំងមួយ ខាងវិស័យកីឡា ។កាលពីការប្រកួតកីឡាជាតិលើកទី១
ឆ្នាំ២០១៦ក្នុងចំណោម២៥រាជធានី-ខេត្ត ដែលចូលរួមរាជធានីភ្នំពេញឈរ នៅចំណាត់ថ្នាក់លេខ១ដោយដណ្ដើមបាន
មេដាយសរុប១០២គ្រឿងដែលក្នុងនោះ មេដាយមាសចំនួន៤១គ្រឿង ប្រាក់៣៤គ្រឿង និងសំរិទ្ធ២៧គ្រឿង ។
ការប្រកួតកីឡាជាតិលើកទី២រាជធានីភ្នំពេញឈរនៅ ចំណាត់ថ្នាក់លេខ២ក្រោម ក្រសួងមហាផ្ទៃតែចំនួនមេ
ដាយមានការកើនឡើងគឺមេដាយ សរុប១២៤គ្រឿងក្នុងនោះមាស៤២គ្រឿង ប្រាក់៣៦គ្រឿង សំរិទ្ធ២៦គ្រឿង ។