យុវជនម្នាក់បេីកម៉ូតូបញ្រ្ចាស់ផ្លូវជ្រុលស្រ្តីជិះម៉ូតូម្នាក់ បណ្ដាលបាក់ធ្មេញមុខ២ដេីម
ភ្នំពេញ : យុវជនម្នាក់បេីកម៉ូតូវ៉ែវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AA-២២៥៥ជិះបញ្ច្រាស់ផ្លូវជ្រុលទៅបុកស្រ្តីម្នាក់ជិះ
ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GW-៩៩៣៦បណ្ដាលដួល និងបាក់ធ្មេញមុខចំនួន២ដេីម និងអ្នកបង្ករបួសបែកក្បាលហេតុការនេះកេីតឡេីង កាលវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី០៦ ខែ មិនា ឆ្នាំ ២០១៩នៅចំណុចក្បែរស្តុបស្ថានទូតចិន តាមផ្លូវម៉ៅសេទុង ស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។
ប្រភពពត៍មានពីស្រ្តីរងគ្រោះបានអោតដឹងថាមុនកេីតហេតុ គាត់បេីកម៉ូតូឌ្រីមសង់តាមបណ្ដោយ ផ្លូវម៉ៅសេទុងក្នុងទិសដៅពីកេីតមកលិច លុះមកដល់ចំណុចកេីតហេតុមាន យុវជនម្នាក់បេីកម៉ូតូហុងដាវ៉ៃវក្នុងល្បឿនលឿន និងបេីកបរមិនគោរពច្បាប់ចរាចរណ៍ ជិះបញ្ច្រាស់ទិសដៅចរាចរណ៍ហេីយជ្រុល មកបុកម៉ូតូគាត់និងបណ្ដាលអោយ អ្នកបេីកម៉ូតូបង្កហេតុរបួសបែកក្បាល ហេីយមានអ្នកស្គាល់គ្នាដឹកតាមម៉ូតូយក ទៅមន្ទីរពេទ្យហេីយចំណែករូបគ្នាខូចខាត ម៉ូតូថែមទាំងបាក់ធ្មេញមុខអស់២ដេីម ហេីយនិងទាមទារសំណងថ្លៃខូចខាត ម៉ូតូរួមនិងថ្លៃដាក់ធ្មេញសរុបទឹកប្រាក់ចំនួន ២៥០ដុល្លាសហរដ្ឋអាមេរិចបេីមិនដូច្នេះទេ និងអោយសមត្ថកិច្ចចាត់ការតាមជំនាញ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍មួយ បានកេីតឡេីងដោយការបេីកបរមិនគោរពច្បាប់ចរាចរណ៍ យុវជនម្នាក់ជិះម៉ូតូវ៉ែវ ពណ៌ខ្មៅបេីកបរបញ្ច្រាស់ទិសដៅចរាចរណ៍ជ្រុល ទៅបុកស្រ្តីម្នាក់បណ្ដាលម៉ូតូទាំង២គ្រឿងក្រោយ កេីតហេតុមានរបួស២នាក់យុវជនបង្កបែកក្បាល និងស្រ្តីរងគ្រោះបាក់ធ្មេញមុខហេីយសមត្ថកិច្ច យេីងបានគូសចំណាំរួចលេីកម៉ូតូទាំង២គ្រឿងមកដាក់ អែបនៅក្បែរហេីយក្នុងនោះដែរក៏មានអ្នកជិតខាង តំណាងអោយភាគីម៉ូតូមកធ្វេីការសម្របសម្រួលគ្នា ដោយសុំត្រឹមតែ១០០ដុល្លាដោយគ្មានលុយទេ ក៏ទទួលកំហុសណាមួយគាត់របួសដេកពេទ្យទៀត រួចក៏សមត្ថកិច្ចបានពន្យល់ដល់ស្រ្តីរងគ្រោះ ទេីបគាត់ព្រមទទួលអាណិតថាគ្មានលុយ ណាមួយម៉ូតូខ្ចីគេទៀតក្រោយមកក៏បានបញ្ចប់រឿង នៅកន្លែងកេីតហេតុ ។