ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការនគរបាលស្រុកមេមត់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវបង្កេីន បង្ការការប្រុងប្រយ័ត្នខ្ពស់ ចំពោះរដូវប្រាំងនេះមានកម្តៅក្តៅខ្លាំង

106

អធិការនការបាលស្រុកមេមត់ សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋត្រូវបង្កេីនបង្ការការប្រុងប្រយ័ត្នខ្ពស់​ ចំពោះបញ្ហាអគ្គិសនីនេះ​ ហេីយបច្ចុប្បន្ន​អាកាសធាតុមានភាពប្រែប្រួល​ ដោយមានកម្តៅខ្លាំង​ ដូច្នេះអាចបង្កឱ្យកេីតជាចំហេះ​ និងពិសេសនោះលេីបញ្ហាគ្រោះរាំងស្ងួត​ ការខ្វះខាតទឹកប្រេីប្រាស់​ ត្រូវត្រៀមការពារទប់ស្កាត់កុំឱ្យកេីតហេតុដោយយថាហេតុណាឡេីយ​ និងសាមគ្គីភាពចេះជួយគ្នា​ក្នុងពេលជួបការលំបាកផងដែរ ។

ជាក់ស្តែងនៅវេលាម៉ោងប្រហែល ១០ ព្រឹក ថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៩នេះ នៅចំណុចចំការកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិក្រវៀនជើង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីភ្លើងឆេះព្រៃចំការកៅស៊ូ ដែលផ្តើមចេញពីចំការឈ្មោះ នាត បានកាត់ដេីមកៅស៊ូលក់ ហេីយរាមដុតដោយខ្វះការប្រុងប្រយ័ត្ន បន្ទាប់ពីដុតហេីយពន្លត់មិនបានរលត់ល្អ ដោយមិនត្រលប់ទៅមេីលវិញឡើយ ។

ករណីភ្លេីងព្រៃចំការនោះ ក៏បានបន្តឆាបឆេះឡេីងវិញ ហើយឆេះរាលទៅចំការកៅស៊ូ ៤ ម្ចាស់ផ្សេងទៀត ៖ ១.ឈ្មោះ ជ្រាយ , ២.ឈ្មោះ ហួុន , ៣.ឈ្មោះ សារួន , ៤.ឈ្មោះ ស្រស់ រហូតដល់ម៉ោងប្រមាណ ០៤ ល្ងាចទេីបដឹង ក៏បងប្អនប្រជាពលរដ្ឋនាំគ្នាផ្អេីលពន្លត់ ចំណែកម្ចាស់ចំការអត់ដឹងទេ ទាល់តែតេប្រាប់បានដឹងថាឆេះចំការគេអស់រលីង ។

បញ្ជាក់ ៖ ករណីនោះមិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សម្នាលឡើយ ៕

អត្ថបទដែលជាប់ទាក់ទង