ដំណើរការកសាងកែលំអរប្រពន្ធ័ប្រឡាយ.លូចំនួន៣ជំហាន កន្លងមកក្នុងរាជធានីភ្នំពេញជាបទពិសោធន៍ដ៏ល្អសម្រាប់ជំហានទី០៤
ភ្នំពេញ៖ នៅថ្ងៃទី៥មិនាកន្លងមកនេះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបពិភាក្សាការងារជាមួយលោកយូស៊ីណូប៊ូ ហ្គូកូស៊ីម៉ា នាយកទីចាត់ការអន្តរជាតិរបស់ក្រុមហ៊ុនTOA Corporation ដែលជាក្រុមហ៊ុនទទួលម៉ៅការសាងសង់គំរោងការពារទឹកជំនន់ និងកែលំអរប្រពន្ធ័ប្រឡាយ.លូក្នុងរាជធានីភ្នំពេញជំហ៊ានទី៤ដើម្បីជជែកលើការងារសាងសង់គំរោងខាងលើនេះ។
លោកឃួង ស្រេង បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញត្រៀមខ្លួនជានិច្ចដើម្បីផ្តល់កិច្ចសហការឲ្យបានល្អប្រសើរជាមួយក្រុមហ៊ុនដើម្បីធានាឲ្យការងារ គម្រោងខាងលើនេះប្រព្រឹត្តទៅបានទាន់ពេលវេលាតាមការគ្រោងទុក។
លោកអភិបាលបន្តថា លទ្ធផលនៃការអនុវត្តគំរោងសាងសង់ការពារទឹកជំនន់ និងកែលំអរប្រពន្ធ័ប្រឡាយ.លូក្នុងរាជធានីភ្នំពេញទាំង៣ជំហានកន្លងមក វាជាបទពិសោធន៏ដ៏ល្អសំរាប់ការអនុវត្តនៅជំហានទី៤នេះទៀត។
សូមបញ្ជាក់ថា គំរោងការពារទឹកជំនន់ និងកែលំអរប្រពន្ធ័ប្រឡាយ.លូនៅរាជធានីភ្នំពេញទាំង៤ជំហាននៅក្នុងរាជធានីភ្នំពេញគឺជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ហើយសំរាប់គំរោងជំហានទី៤ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៤មិនា ក្រោយអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលគំរោងនេះនឹងសំរេចឲ្យរួចរាល់នៅក្នុងឆ្នាំ ២០២១ខាងមុខ៕