ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៅកែធុរេននៅថៃប្រកាសឈប់ទទួលពាក្យ រើសកូនប្រសា និងប្រកាសមោឃៈ!

90


វេបសាយថៃបានផ្សាយព្រាតនៅថ្ងៃទី៦មីនានេះថា ថៅកែធុរេន​នៅថៃ​ដែលបានប្រកាសរើសកូនប្រសា ព្រមទាំងសន្យាផ្តល់ទ្រព្យសម្បត្តិជាច្រើនកាល
ពីថ្មីៗនេះ ឥឡូវសូមប្រកាសឈប់ទទួលេពាក្យហើយនិង​ក៏ចាត់​ទុកជាមោឃៈ
ទាំងអស់។គាត់ប្រាប់កាសែតថៃថាបន្ទាប់តែពី ប្រកាសនោះមកដំណឹងបានសាយភាយពេញប្រទេស និងក្រៅប្រទេស។មានកម្លោះថៃរាប់ម៉ឹននាក់ដាក់ពាក្យ មានទាំងជនបរទេសទៀត (សង្ស័យតែមានកូនខ្មែរដែរទេ)ហើយវេបសាយចិនមួយនោះ គ្រាន់តែ យកដំណឹងនេះទៅផ្សាយតែ១ម៉ោងមាន មនុស្សLikeរហូត១០លាននាក់។ដូច្នេះសុំប្រកាសឈប់វិញ ហើយព្រោះខ្លាចមានរឿងរ៉ាវនិងម្យ៉ាងមកពីមនុស្ស ស្ម័គ្រចិត្តមកច្រើនពេក។គាត់បញ្ចាក់ថាថ្ងៃ៣១មីនាជាថ្ងៃ ផុតកំណត់ទទួលពាក្យនិងជាថ្ងៃដែលបេក្ខជនមកជុំគ្នា មើលកូនក្រមុំ ដូច្នេះបេក្ខជននៅតែអាចមកបានធម្មតា គាត់នឹងចេញទៅ ទទួលរាក់ទាក់នៅទីកន្លែងណាត់ ដើម្បីជាការរាប់អានគ្នាតែមិន មានជ្រើសរើសទេ។ ចំពោះអនាគតកូនប្រសា គាត់នៅតែរើសធម្មតា ធ្វើតាមប្រពៃណី ។

អត្ថបទដែលជាប់ទាក់ទង