ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ឺន មេឃាសាកក្បាច់គុនជាមួយអ្នកប្រដាល់ថៃចេន ស៊ើក

133


ភ្នំពេញ:លើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី១០មីនាអ្នកប្រដាល់កម្ពុជា ម៉ឺន មេឃាក្លិបអេភូថងកីឡាតស៊ូជាមួយអ្នកប្រដាល់ថៃចេន ស៊ើក(Chan Seuk) ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។មេឃាជាកូនប្រុសរបស់អតីតអ្នកប្រដាល់ ជើងខ្លាំងអេ ភូថងគេជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់ ហើយការវ៉ៃចេញចំគោលដៅបានល្អ ។ ក្រៅពីកណ្ដាប់
ដៃមេឃាក៏មានស្នៀងជង្គង់ កែង និងទាត់បានរហ័សណាស់ ។
មេឃាគេហាក់វ៉ៃឆាប់ហត់បន្តិចតែ បើមានឱកាសគេមិនទុកឲ្យគូប្រកួតគេតដៃបានយូរឡើយគឺគេនឹងបញ្ចប់
ភ្លាមៗតែម្ដង ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៣៥ដង ឈ្នះ៣១ដង ចាញ់៤ដង និងវាយគូប្រកួតឲ្យ សន្លប់បានចំនួន១២ដង ។
ចំពោះអ្នកប្រដាល់ថៃចេន ស៊ើកវិញគេទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។ មិនមាននរណា
ដឹងថាគេមានសមត្ថភាពប៉ុណ្ណា មានរបៀបវ៉ៃយ៉ាងណាឡើយ ។ បើតាមការអះអាងរបស់លោកថៃ អ៊ូដែលជាអ្នកដឹក
នាំអ្នកប្រដាល់បរទេសមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះថាគេមានសមត្ថភាពមិនចាញ់មេឃានោះទេ ។
អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៤៥ដង ចាញ់១២ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់ បានចំនួន៨ដង ។ នរណាជាអ្នកខ្លាំងពិតប្រាកដក្នុងជំនួបនេះ ។

អត្ថបទដែលជាប់ទាក់ទង