កីឡាការិនីតេក្វាន់ដូកម្ពុជា ថិប កាសាន់ទ្រេនីកូលចូលរួម World Takwondo CHAMPIONSHIP2019
ភ្នំពេញ៖ខេមរសហព័ន្ធតេក្វាន់ដូWT(World Taekwondo)នឹងបញ្ជូនកីឡាការិនីតេក្វាន់ដូកម្ពុជា ថិបកាសាន់
ទ្រេនីកូល “Casandre Nico Tubbs ” ដែលជាកីឡាការិនីកូនកាត់ខ្មែរអាមេរិកទៅចូលរួមប្រកួតប្រកួតក្នុងព្រឹត្តិការណ៍
ជើងឯកពិភពលោក២០១៩ “World Takwondo CHAMPIONSHIP2019” នៅទីក្រុងManchester ចក្រភពអង់គ្លេស ប្រព្រឹត្តិចាប់ពីថ្ងៃទី១៥ដល់១៩ ខែឧសភា ឆ្នាំ២០១៩។
លោកជាតិ ខេមរាជាសមាជិកប្រតិបត្តិរបស់ខេមរសហព័ន្ធតេក្វាន់ដូបាននិយាយថាសហព័ន្ធបានបញ្ជូនកីឡា
ការិនី គ្រូបង្វឹក និងដឹកនាំចំនួន៣រូបរួមមាន លោក ជ្រិន សុធា អនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT និងគណៈប្រតិភូ លោកឆយ យ៉ុងសុកជាគ្រូបង្វឹកនិងកីឡាការិនីថិបកាសាន់ ទ្រេនីកូលដែលជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ការប្រ
កួតពានរង្វាន់ World Takwondo President Cup ២០១៨ ។
លោក ជាតិ ខេមរា និយាយទៀតថា ការប្រកួតនេះចែក ជា២ព្រឹត្តិការណ៍ធំ គឺព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ World Takwondo President Cup ២០១៨ និងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូជើងឯកពិភពលោក២០១៩ World Takwondo CHAMPIONSHIP ២០១៩ មួយទៀត។
ពេលនេះកីឡាការិនីរូបនេះជាប់ចំណាត់ថ្នាក់លេខ៧ពិភពលោក ប្រសិនកីឡាការិនីតេក្វាន់ដូកម្ពុជា ថិប កាសាន់ទ្រេនីកូល ឈ្នះមេដាយមាសលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម៦២គ.ក្រ នៃការប្រកួត World Takwondo CHAMPIONSHIP ២០១៩ នេះ នឹងមានសិទ្ធិក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ដោយស្វ័យប្រវត្តិ។
សម្រាប់ការប្រកួតព្រឹត្តិការណ៍ធំៗ២ខាងលើគេអនុញ្ញាតឲ្យតែកីឡាករ-កីឡាការិនីដែលមានចំណាត់ថ្នាក់ពិ
ភពលោក(World Ranking)ល្អៗទើបអាចចូលរួមប្រកួតបាន ។