ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម​ ណែនាំដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ក្នុងការបរិភោគអាហារ ក្រោយពេលមានមនុស្សជាង៧០នាក់ ពុលនំបញ្ចុកក្នុងកម្មវិធីបុណ្យសព

109


ភ្នំពេញ៖ នៅខេត្តព្រៃវែង មានមនុស្ស៧២នាក់ បានពុលនំបញ្ចុកក្នុងកម្មវិធីបុណ្យសព តែមិនបណ្តាលឲ្យនរណាម្នាក់បាត់បង់ជីវិតនោះទេ គ្រាន់តែចុកពោះ ក្អួតចង្អោរ និងរាករូសតែប៉ុណ្ណោះ ។

សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានអញ្ជើញចុះសួរសុខទុក្ខ​ ប្រជាពលរដ្ឋ ដែលបា​នពុលនំបញ្ចុក​ នៅ ឃុំបន្ទាយចក្រី​ ស្រុកព្រះសេ្ដច​ និងអ្នកជំងឺទូទៅ​ នៅមន្ទីរពេទ្យ​បង្អែក​ ព្រះស្ដេច​ ខេត្ត​ព្រៃវែង​ នាព្រឹកថ្ងៃពុធ​ ទី៦​ ខែមីនា​ ឆ្នាំ​២០១៩​ ។

ក្នុងឱកាសចុះសួរសុខទុក្ខ​ សម្ដេចក្រឡាហោម​ បានជូនពរដល់​ ប្រជាពលរដ្ឋ​ទាំងអស់ឆាប់ជាសះស្បើយ​ ហើយសម្ដេច បានណែនាំដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ក្នុងការបរិភោគអាហារផងដែរ។

ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង បានឲ្យដឹងដែរថា​ ប្រជាពលរដ្ឋ ​ដែលពុលនំបញ្ចុក ដែលបានសម្រាកនៅមន្ទីរពទ្យបង្អែកជាង​ ៧០នាក់​។ នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានឧបត្ថម្ភថវិកា មួយចំនួន​ផងដែរ​ សម្ដេចក៏បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺ​ និងអ្នកសម្រាលកូន​ ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនេះ​ ។

សូមបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងកាលពី​ ថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ ​២០១៩ក្នុង ​កម្មពិធីបុណ្យសព ៧ថ្ងៃររបស់ឈ្មោះ ប៉ាន់ យ៉ាន់ ភេទប្រុស នៅភូមិថ្កោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ក្នុងកម្មពិធីបុណ្យនេះ ម្ចាស់ដើមបុណ្យបាន​រៀបចំនំបញ្ចុក សម្រាប់ទទួលភ្ញៀវ។ ក្រោយពីភ្ញៀវទទួលទាននំបញ្ចុករួច ស្រាប់តែ​ម្នាក់ៗ មានអាការមិនស្រួលខ្លួន ដោយខ្លះចុកពោះ ក្អួតចង្អោរ និងរាករូស ទើបបញ្ជូនទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ ។ រហូតមកដល់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ​​មនុស្សដែលពុលមាន​ចំនួន៧២នាក់ ក្នុងនោះស្រី៤២នាក់ ត្រូវបានអាជ្ញាធរមូលដ្ឋាន ជួយសង្រ្គោះ ដឹក​យកទៅ​សម្រាកព្យាបាល នៅមណ្ឌលសុខភាព និង ក្រុមគ្រូពេទ្យចុះទៅព្យាបាល ដល់កន្លែងបុណ្យ​តែម្តង ។

មន្រ្តីសុខាភិបាលស្រុកព្រះស្តេច បានឲ្យដឹងថា នំបញ្ចុក ដែលម្ចាស់បុណ្យ ធ្វើទទួលភ្ញៀវនេះ ​មានជាតិម្សៅជូរខ្លាំង គ្មានអនាម័យ គួបផ្សំ នឹងល្បោយលាងទឹក មិនស្អាត ទើបបង្កឲ្យជាតិពុល ៕

អត្ថបទដែលជាប់ទាក់ទង