ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការងារសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងការសហការក្នុងការពិនិត្យម្ហូបអាហារ ជាការងារដែលគណៈកម្មការផ្សារអូរឬស្សីអនុវត្តជាប្រចាំ

125
ភ្នំពេញ៖ ការងាររៀបចំសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងការសហការក្នុងការពិនិត្យម្ហូបអាហារ ជាការងារដែលគណៈកម្មការផ្សារអូរឬស្សីអនុវត្តជាប្រចាំ សំដៅធ្វើយ៉ាងណាអោយទីផ្សារទាំងមូលមានសោភណ្ឌភាពទាក់ទាញនិងមានរិស្ថានល្អ។
  មន្ត្រីនៃគណៈកម្មការផ្សារអូរឬស្សីបានអោយដឹងថា
ក្រោយពីបន្តការចុះរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវ១៣៩ និង១៦៦រួចមក អាជីវករលក់ដូរនៅខាងក្នុងផ្សារ និងអ្នកលក់ដូរនៅខាងក្រៅសងខាងផ្លូវ ១៣៩ . ១៦៦ នៅតែមានការសប្បាយរីករាយ និងពេញចិត្តនៅពេលដែលអជ្ញាធរបន្តចុះមករៀបចំបែបនេះ ហើយពួកគាត់បានបន្តការចូលរួមរៀបចំតាមការណែនាំរបស់អជ្ញាធរ។
  ចំពោះការងារសន្តិសុខ-សុវត្ថិភាព យើងបានបន្តពង្រឹងការងារសន្តិសុខតាមគោលដៅ ល្បាតចល័តការពារសុវត្ថិភាពជាប្រចាំ ទាំងវេនថ្ងៃ និងវេនយប់។ចំណែកការងារភាស៊ី យើងក៏ បានបន្តពង្រឹង និងណែនាំម្ចាស់អាជីវកម្មភាសុីផ្ញើកង់ម៉ូតូឲ្យដាក់តាមការកំណត់ដែលគណៈកម្មការផ្សារបានកំណត់ឲ្យ និងយកតម្លៃតាមសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ។
   ពាក់ព៏ន្អនឹង ការងារសណ្ដាប់ធ្នាប់ គណៈកម្មការផ្សារ ដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមតូបខាងក្នុងនិងខាងក្រៅ ជុំវិញបរិវេណផ្សារ ហើយបានណែនាំឲ្យអាជីវករដាក់តាំងទំនិញលក់ដូរតាមការកំណត់របស់គណៈកម្មការផ្សារ និងបានណែនាំឲ្យប្រុងប្រយ័ត្នពីបញ្ហាភ្លើងផ្សែង បញ្ហាចាក់សោតូប ត្រូវវេចខ្ចប់ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ។
 មន្ត្រីដដែលបញ្ជា៨ថា ចាប់ពីវេលាម៉ោង៨.៣០នាទីព្រឹក រហូតដល់ម៉ោង១៩.៣០នាទីយប់ គណៈកម្មការផ្សារបន្តដឹកនាំកម្លាំងចូលរួមសហការជាមួយគណបញ្ជាការឯកភាពខណ្ឌ៧មករា ដឹកនាំដោយលោក គ្រួច សុធន នាយករងរដ្ឋបាលខណ្ឌ៧មករា តំណាងឲ្យលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវលេខ ១៣៩ . ១៦៦ និងបន្តធ្វើការអប់រំណែនាំដល់អ្នកលក់ទាំងអស់ដែលយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម ឲ្យអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ៧មករា។
 បន្តសហការជាមួយកម្លាំងការិយាល័យសណ្តាប់ធ្នាប់ខណ្ឌ៧មករា ធ្វើការអប់រំណែនាំដល់អ្នកបើកបរ និងឃាត់យានជំនិះដែលបើកបរបញ្ជ្រាសទិសចរាចរណ៍ និងបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព សរុបបានចំនួន (១២គ្រឿង) យកទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការអប់រំណែនាំបន្ត និងផាកពិន័យតាមផ្លូវច្បាប់។ បន្តសហការជាមួយនគរបាលប៉ុសិ៍្តរដ្ឋបាលអូរឬស្សីទី១ និងនគរបាលប៉ុសិ៍្តរដ្ឋបាលអូរឬស្សីទី៣ ធ្វើការអប់រំណែនាំដល់អ្នកបើកបរ និងឃាត់យានជំនិះដែលបើកបរបញ្ជ្រាសទិសចរាចរណ៍ និងបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព សរុបបានចំនួន (២៣គ្រឿង) យកទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការអប់រំណែនាំបន្ត និងផាកពិន័យតាមផ្លូវច្បាប់។
ថ្ងៃនេះចរាចរណ៍នៅជុំវិញបរិវេណផ្សារមិនមានការកកស្ទះទេ។ ចំពោះការងារអនាម័យ-បរិស្ថាន ភ្នាក់ងារអនាម័យបានបន្តការបោសសម្អាត ប្រមូល សម្រាម នៅជុំវិញបរិវេណផ្សារជារៀងរាល់ពេលព្រឹកនិងពេលល្ងាច ហើយបានសហការជាមួយក្រុមហ៊ុន ស៊ីនទ្រី ដឹកជញ្ជូនកាកសំណល់ឲ្យបានស្អាតជាប្រចាំ។ ក្រៅពីនេះទៀត
មន្ត្រីកាំកុងត្រូលមកប្រចាំការនៅផ្សារអូរឬស្សីចំនួន២នាក់ (ស្រី១នាក់) ចុះពិនិត្យមើលកាលបរិច្ឆេទទៅលើគ្រឿងកំប៉ុង នៅតូបលេខ (ខ.១២ តូបលេខ ៣៧ . ៨៦ . ១៨៦)ជាលទ្ធផលគ្រឿងកំប៉ុងទាំងនោះមិនទាន់ហួសកាលបរិច្ឆេទទេ។វេលាម៉ោង ១០.០០នាទីព្រឹក គណៈកម្មការផ្សារ បន្តសហការជាមួយមន្ត្រីពន្ធដា ចុះត្រួតពិនិត្យ ពន្ធផ្លូវរថយន្តនៅកន្លែងផ្ញើរថយន្តតាមបណ្តោយផ្លូវ១១១ បានចំនួន២០គ្រឿង ជាលទ្ធផលរថយន្តចំនួន២០គ្រឿងគឺមានពន្ធផ្លូវត្រឹមត្រូវទាំងអស់។
 វេលាម៉ោង ១៩.២០នាទីយប់ មន្ទីរសុខាភិបាលរាជធានីភ្នំពេញចុះមកបាញ់ថ្នាំសម្លាប់សត្វល្អិតនៅខាងក្នុងជុំវិញបរិវេណផ្សារ៕
អត្ថបទដែលជាប់ទាក់ទង