ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅយកអំណោយ កាកបាទក្រហមចែក ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ៣០គ្រួសារ នៅសង្កាត់វាលស្បូវ

117

ភ្នំពេញ ៖ ប្រជាពលរដ្ឋទីទ័លក្រ ទុរគត៌ជន ចាស់ជរា ពិការ អ្នកផ្ទុកមេរោគអេដស៍ ចំនួន ៣០គ្រួសារ នៃសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ទទួលបានអំណោយសប្បុរសធម៌ ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋ តាមរយ:អនុសាខាកាកបាតក្រហមកម្ពុជា ប្រចាំខណ្ឌច្បារអំពៅ ដើម្បីសម្រាលការលំបាកដល់ ជីវភាពរស់នៅប្រចាំថ្ងៃបានមួយរយៈពេល។

ការយកអំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលជួបនូវការខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃ ធ្វើឡើង នៅ​ថ្ងៃទី​៧​ ខែមីនា​ ឆ្នាំ​២០១៩​ នេះ ក្រោមវត្តមានលោក​ ចេង មុនីរ៉ា អភិបាលខណ្ឌ​ច្បារ​អំពៅ​ និងជាប្រធានកិត្តិ​យសអនុសាខាកាកបាទក្រហមខណ្ឌ​ច្បារអំពៅ​ និងមន្ត្រីសាលាខណ្ឌ ព្រមទាំងមន្ត្រីអនុសាខាកាកបាទក្រហមជាច្រើននាក់ទៀត ។

លោក ញាណ ចាន់សោភា នាយករងរដ្ឋបាល បានបញ្ជាក់ថា អំណោយដែលអនុសាខាកាកបាតក្រហមខណ្ឌ នាំយកមកចែកជូនប្រជា
ពលរដ្ឋទ័លក្រ ជនចាស់ជរា ធ្លាក់ខ្លួនពិការដោយជំងឺផ្សេងៗ ចំនួន ៣០គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម មី ត្រីខ ទឹកស៉ីអ៉ីវមួយយួរ ទឹកត្រីមួយយួរ គីត១កញ្ចប់ ព្រមទាំងថវិកា ២ម៉ឺនរៀលផងដែរ ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារ អំពៅ បានមានមតិសំណេះសំណាល ជាមួយប្រជាពលរដ្ឋ តាមខ្នងផ្ទះដូច្នេះថា អនុវត្តតាមគោលការណ៍របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន ជានិច្ចជាកាលជំរុញអោយអនុសាខាកាកបាទក្រហមខណ្ ឌបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទីទ័លក្រ អត់ទីពឹង អ្នកផ្ទុកមេរោគអេដស៍ ពលរដ្ឋងាយរងគ្រោះ ជនរងគ្រោះ ថ្នាក់ ដោយធម្មជាតិ ដោយបានផ្តល់ជាអំណោយ សង្គ្រោះបន្តបន្ទាប់ទៅតាមលទ្ធភាព ហើយអំដែលយកមកចែកជូននៅពេលនេះមួយ ផ្នែកបានមកពីសប្បុរសជន និងមួយផ្នែកទៀត បានមកពីរួមចំណែករបស់គណៈអភិបាលខណ្ឌដែលតែងតែប្រកាន់ខ្ជាប់នូវវប្បធម៍ចែករំលែក ។

ទន្ទឹមនឹងបានទទួល អំណោយនេះផងដែរ ប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរ គុណដល់លោកប្រធានសាខាកាកបាទក្រហមខណ្ឌ ដែលបានគិតគូរ និងបាននាំអំណោយមកចែកជូនដល់ពួកគាត់ ដែលជួបនូវការខ្វះខាត បានទាន់ពេលវេលា ដូចជាពេលនេះ ៕

អត្ថបទដែលជាប់ទាក់ទង