ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តក្រុមហ៊ុនហុងឡេងហួរ ដាច់ហ្វ្រាំងបុកឡើងខឿនចិញ្ចើមផ្លូវ

155

ភ្នំពេញ : បុរសម្នាក់បើករថយន្តពាក់ស្លាកលេខ ភ្នំពេញ ៣C-៤៣១០ ជាកម្មសិទ្ធិក្រុមហ៊ុនហុងឡេងហួរ បានចុះចំណោទចៃដន្យ រថយន្តដាច់ហ្វ្រាំង បួងចង្កូតឡើងខឿនចិញ្ចើមផ្លូវ និងបុកបង្គោលដែកផ្លាកសញ្ញា របស់សហគមន៍ បណ្ដាលឲ្យបាក់។ ហេតុការណ៍នេះ កើតឡើង កាលវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ ២០១៩ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ ឡូញ សាវីត ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
តាមការរៀបរាប់ពីបុរស អ្នកបើកបររថយន្តបង្កហេតុ មុនកើតហេតុ បានចេញពីក្រុមហ៊ុនគោលបំណងបើករថយន្ត ចេញមកស្ទឹងមានជ័យ ហើយបើកបរមកដល់ចំណុចកើតហេតុខាងលើ និងចុះចំណោទស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែរថយន្តរបស់គាត់ ជាន់ហ្វ្រាំងមិនស៊ីដោយខ្លាចគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ អ្នកបើកម៉ូតូធ្វើដំណើរតាមដងផ្លូវ ក៏សម្រេចចិត្តបួងចង្កូត មកខាងឆ្វេងដៃដោយឲ្យរថយន្តឡើងខឿនចិញ្ចើមផ្លូវ ដើម្បីកាត់បន្ថយល្បឿន រួចនិងដាក់លេខឲ្យរថយន្តបញ្ឈប់តែពេលរថយន្តអស់ល្បឿន បុកបង្គោលដែក និងកិនឥដ្ឋការ៉ូឡា និងខូចខាតខឿនចិញ្ចើមផ្លូវតិចតួច ។
សមត្ថកិច្ចបន្តថា ក្រោយកើតហេតុសមត្ថកិច្ច បានឃាត់រថយន្តបង្កហេតុ និងអ្នកបើកបរប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញ ដោយសារតែខូចខាតសម្បត្តិរដ្ឋ តែមិនមានប្រជារដ្ឋអ្នកដំណើររងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់នេះទេ ៕

អត្ថបទដែលជាប់ទាក់ទង