អគ្គីភ័យកំពុងឆេះផ្ទះសំណាក់ 88នៅស្រុក អង្គស្នួល
កំពង់ស្ពឺ:នាយកដ្ឋាននគរបាល ពន្លត់ពន្លត់អគ្គីភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា
មានករណីអគ្គីភ័យមួយបានឆេះផ្ទះសំណាក់ 88នៅស្រុក អង្គស្នួល ខេត្តកំពុងស្ពឺ នៅរសៀលថ្ងៃទី ៧ ខែមីនាឆ្នាំ២០១៩ នេះ។
សមត្ថកិច្ចនគរបាលពន្លត់អគ្គីភ័យបានបញ្ជូនរថយន្ត ចំនួន៣គ្រឿងទៅជួយពន្លត់។
បើតាមស្នងការនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា
រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចេញជួយអន្ដរាគមន៍ ក្នុងប្រតិបត្តិការសង្គ្រោះករណីអគ្គិភ័យឆាបឆេះនៅទឹកដីស្រុកអង្គស្នូល ខេត្តកណ្ដាល ។
សកម្មភាពចេញជួយអន្ដរាគមន៍ ក្នុងប្រតិបត្តិការសង្គ្រោះករណីអគ្គិភ័យនៅផ្លូវជាតិលេខ ៥១ ក្នុងភូមិសាស្ត្រ ជាប់ព្រំប្រទល់រវាង ខេត្តកំពង់ស្ពឺ និងខេត្ដកណ្ដាល កាលពីវេលាម៉ោង១២ និង១៥នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ ករណីអគ្គិភ័យបានកំពុងឆាបឆេះផ្ទះសំណាក់ យីហោ AS 88 ស្ថិតនៅជិតផ្សារថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ដោយសារស្ថានភាពចំពេលថៃ្ងក្ដៅធ្វេីអោយអគ្គិភ័យមិនថមថយ កាន់តែរាលដាលធំឡេីងៗរហូតកំលាំងអគ្គិភ័យស្រុកអង្គស្នូល ខេត្តកណ្ដាល មិនអាចទប់ស្កាត់ស្ថានការណ៍នេះបាន ទេីបមានកិច្ចជួយអន្ដរាគមន៍រថយន្តពន្លត់អគ្គិភ័យពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន ៣គ្រឿង កិច្ចការនេះគឺជាការសហប្រតិបត្ដការរវាងខេត្ដជាប់ព្រំប្រទល់គ្នានិងការធានាដេីម្បីដោះស្រាយបញ្ហារួម។
តាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ កន្លងមក ខេត្ដកណ្ដាល ខេត្តកំពង់ឆ្នាំង បញ្ជាការដ្ឋានអន្ដរាគមន៍ ង៧០ និងអង្គភាពផ្សេងៗមួយចំនួនទៀតតែងតែបេីកប្រតិបត្ដិការជួយគ្នាទៅវិញទៅមក ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមគ្រោះថ្នាក់អគ្គិភ័យទប់ស្កាត់កុំអោយឆេះរាលដាលដល់ការបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ អាយុជីវិតមនុស្ស
រួមគ្នាបង្កាទប់ស្កាត់គ្រោះមហន្ដរាយកុំអោយកេីត ទៅជាបញ្ហាធំ៕