ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលចាប់បុរសម្នាក់ គាស់ទម្លុះទម្លាយ ជញ្ជាំងផ្ទះ លួច ម៉ូតូ កាបូបលុយ និងទូរស័ព្ទដៃ

107

ភ្នំពេញ: នគរបាលចាប់បុរសម្នាក់ លួចមានស្ថានទម្ងន់ទោស ដោយសារការកាប់គាស់ទម្លុះទម្លាយ (ប្រើដៃទាញក្តារឈើជញ្ជាំងផ្ទះឲ្យរបើកលួច ម៉ូតូ កាបូបលុយ និងទូរស័ព្ទដៃ) នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៅថ្ងៃទី០៧-០៣-២០១៩ ម៉ោង០៣និង០០នាទីទៀបភ្លឺ។

ជនរងគ្រោះឈ្មោះសៅ សុខគឿន ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផ្កា ស្នាក់នៅផ្ទះកើតហេតុ។
-ជនសង្ស័យឈ្មោះណេង សាវិត ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។
ហេតុការណ៍ ៖ មុនពេលកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារនាំគ្នាដេកនៅក្នុងផ្ទះកើតហេតុ រហូតដល់ម៉ោង០៣ និង០០នាទី ថ្ងៃទី ០៧-០៣-២០១៩ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាក Suzuki Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១S-៦៣៧១ ម្នាក់ឯងមកទុកនៅខាងក្រោយផ្ទះជនរងគ្រោះ រួចធ្វើសកម្មភាពទាញក្តារឈើជញ្ចាំងជាប់ទ្វារឲ្យ របើកចូលលួចម៉ូតូម៉ាក០១គ្រឿង ម៉ាក Honda Dream C១២៥ សេរី២០១៩ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១HK-២៨២៦, ទូរស័ព្ទដៃ ០២គ្រឿង (ម៉ាក Samsung ពណ៌ស, Nokia ពណ៌ខ្មៅ), កូនកាបូបលុយពណ៌០១ មាន លុយ ១០ដុល្លារ និង ១១០០០រៀល ជិះគេចខ្លួនយកទៅផ្ញើនៅមន្ទីរមិត្តភាពខ្មែរ-សូរវៀត រួចដកឆែកក្រោមកែបម៉ូតូ ឃើញកូនសោ១កំប្លេ ក៏ដកយក ហើយជិះម៉ូតូឌុបមកយកម៉ូតូរបស់វាវិញ ក៏ត្រូវបានជនរងគ្រោះឃើញសង្ស័យក៏ឃាត់ ត្រួតពិនិត្យឃើញទូរស័ព្ទដៃ០២គ្រឿង, កូនកាបូបលុយ និងកូនសោ១កំប្លេ ស្គាល់ច្បាស់ជារបស់ខ្លួន ក៏ឃាត់ខ្លួនប្រគល់ ឲ្យសមត្ថកិច្ច។ បន្ទាប់មក សមត្ថកិច្ចយើងក៏នាំជនសង្ស័យទៅដកហូតម៉ូតូរបស់ជនរងគ្រោះនៅកន្លែងផ្ញើមកវិញ ទុកធ្វើជាវត្ថុតាង។
ជនសង្ស័យប្រើប្រាស់គ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង