ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌចំការមន​ ចុះបិទក្លឹបម៉ៃអាមី​

93


ភ្នំពេញ:នៅរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ គណៈបញ្ជាការឯកភាពខណ្ឌចំការមន​ ចុះបិទក្លឹបម៉ៃអាមី​ ដោយគ្មានច្បាប់អនុញ្ញាត​ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៣៦០​ ក្នុងសង្កាត់បឹងកេងកង១​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។
យោងតាមបណ្តឹងប្រជាពលរដ្ឋជិតខាង លោក ព្រំ សំខាន់ អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងចម្រុះ ចុះដល់ទីតាំង ខណៈសមត្ថកិច្ចសួររកលិខិតអនុញ្ញាត ពុំមាន ទើបអាជ្ញាធរសម្រេចបិទទីតាំងក្លឹបម៉ៃអាមីជាបណ្តោះអាសន្ន ដោយសារ
បញ្ចេញសម្លេងមកក្រៅខ្លាំងៗ ធ្វើអោយប៉ះពាល់ រំខានកសរដេកពួនរបស់ប្រជាពលរដ្ឋជិតខាង ។

លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមនបានអោយដឹងថា នៅរសៀលនេះកម្លាំងចំរុះ ដឹកនាំដោយគណៈបឋញ្ជាការឯកភាពខណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍ មានការចូលរួមពីមន្ទីរទេសចរណ៍ និងក្រសួងបរិស្ថានៃ ក្រោយពីមានពាក្យបណ្ដឹងប្រជាពលរដ្ឋថា ក្លឹបមៃអាមីមានទីតាំង១៥៩ ដែលបញ្ចេញសម្លេងមកក្រៅខ្លាំងៗ ធ្វើអោយប៉ះពាល់ រំខានការដេកពួនរបស់ប្រជាពលរដ្ឋអ្នករស់ នៅជិតខាងទេីបអាជ្ញាធរចុះមកត្រួតពិនិត្យនិង សួរនាំរកតេីមានលិខិតអនុញ្ញាត បេីកក្លឹបកំសានដែរទេ ។
លោក ព្រុំ សំខាន់អភិបាលខណ្ឌ បានបញ្ជាក់ថាយោងតាម ការអនុញ្ញាតពីលោក ឃួង ស្រេង អភិបានក្រុងភ្នំពេញហេីយទីតាំងខាងលេី ត្រូវបានបិទជាបណ្ដោះអាសន្នសិន ដោយក្លឹបខាងលេីនេះគ្មានការអនុញ្ញាត ដោយឡែកម្ចាស់ទីតាំងបានចូលរួម តែមិនព្រមផ្ដិតមេដៃក៏ដោយតែសូមប្រាប់ថា មិនផ្ដិតមេដៃតែមិនអាចបេីកក្លឹបនេះ ចាប់ពីម៉ងកម្លាំង សរសេរធ្វេីកំណត់ហេតុតែ បេីករឹងទទឹងបេីកដំណេរការនោះកុំថា គណៈបញ្ជាការចុះចាប់ទាំងយប់អោយសោះ ។

អត្ថបទដែលជាប់ទាក់ទង