ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ.ហ ភ្នំពេញ ចែកម៉ូតូកង់បី ១០០គ្រឿង ដល់មូលដ្ឋានខណ្ឌទាំង១២

165

ភ្នំពេញ៖ អាវុធហត្ថ រាជធានីភ្នំពេញ (អ.ហ) នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ បានធ្វើការបែងចែក ម៉ូតូកង់បីចំនួន ១០០គ្រឿង ដល់បណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១២ ដើម្បីយកទៅប្រើប្រាស់ ក្នុងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់ និង ល្បាតការពារគោលដៅ ក្នុងភូមិសាស្ត្ររៀងៗខ្លួន ​។

នាឱកាសនោះ មុនពេលដែលប្រគល់ម៉ូតូកងបី មន្ត្រីជំនាញនៃកងអាវុធហត្ថ រាជធានីភ្នំពេញ ក៏បានធ្វើការណែនាំ អំពីបច្ចេកទេសថែទាំ និងបើកបរ ដល់បណ្តាសមាជិកមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១២ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង