ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងគាំទ្រការរស់នៅក្នុងបរិស្ថានឲ្យប្រសើរឡើង និងកសាងសមត្ថភាពសម្រាប់ ការពារគ្រោះមហន្តរាយនៅកម្ពុជា ជប៉ុនផ្តល់ ថវិកា ១០០លានយ៉េន

102


ភ្នំពេញ: នៅថ្ងៃទី៦ ខែមីនា លិខិតប្តូរសារអំពីជំនួយឥតសំណងសម្រាប់ “គម្រោងគាំទ្រការរស់នៅក្នុងបរិស្ថានឲ្យប្រសើរឡើង និងកសាងសមត្ថភាពសម្រាប់ការពារគ្រោះមហន្តរាយនៅកម្ពុជា” ដែលមានទឹកប្រាក់១០០លានយ៉េន (ប្រមាណជា ៨៨២,០០០ ដុល្លារអាមេរិក) ត្រូវបានចុះហត្ថលេខាដោយលោក ឯកអគ្គរាជទូត ហូរីណូអ៊ុជិ និង លោក សុខ វណ្ណា ប្រធានកម្មវិធីអង្គការសហប្រជាជាតិ សម្រាប់លំនៅឋានមនុស្សជាតិ ប្រចាំកម្ពុជា ក្រោមវត្តមានដ៏ខ្ពងខ្ពស់របស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជាសាក្សី។
នៅប្រទេសកម្ពុជា តាមរយៈកិច្ចសហការជាមួយUN-Habitat យើងអាចមើលឃើញ នូវកិច្ចខិតខំប្រឹងប្រែង ជាវិជ្ជមានរបស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។  កាលពីខែកញ្ញា ឆ្នាំ 2018 រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ”យុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី 4″ ដែលកំពុងផ្តោតទៅលើការធានានិរន្តរភាព បរិស្ថាននិងប្រតិកម្មទុក ជាមុនចំពោះការប្រែប្រួលអាកាសធាតុ។
យើងជឿជាក់ថាជំនួយនេះ នឹងរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយផលប៉ះពាល់ដែល កិច្ចការទាំងពីរនេះ គឺចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង