ឆេះផ្ទះសំណាក់AS88 ខូចខាតអស់ 5ម៉ឺនដុល្លារ
កណ្ដាល:ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចេញរបាយការណ៍ ទាក់ទងនឹង អគ្គីភ័យ ឆេះរោងដាក់រថយន្ត១ខ្នងនៅ ទីតាំងផ្ទះសំណាក់AS88 ខូចខាតសម្ភារទាំងស្រុង គិតជាទឹកប្រាក់ អស់ចំនួនប្រហែល ៥០០០០ដុល្លារ។
របាយការណ៍ដដែលបានបញ្ជាក់ថា នៅថ្ងៃព្រស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១២:៣០នាទីស្ដីពីករណីអគ្គីភ័យ ឆេះរោងដាក់
រថយន្ត០១ខ្នងនៅ ទីតាំងផ្ទះសំណាក់AS88នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្តាល ម្ចាស់ផ្ទះឈ្មោះ ឃួន បូរ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរម្ចាស់ផ្ទះសំណាក់ ។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ដឹកនាំបញ្ជា កំលាំងអន្តរាគមន៍របស់ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចេញប្រតិបត្ដិការ-សហការជាមួយកំលាំងអាវុធហត្ថស្រក ក្រុមប្រឹក្សាឃុំកំលាំង ប៉ុស្ដិ៍ដំណាក់អំពិល ប៉ុស្តិសំរោងលើ ប្រជាការពារ នឹងប្រជាពលរដ្ឋជាច្រើននាក់ បានជួយពន្លត់ ភ្លើងឆេះ នៅចំណុចខាងលើ ដោយប្រើរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរ ខេត្តកណ្ដាល. ចំនួន ០៨គ្រឿង រថយន្តរបស់អង្គភាព K៨៦ចំនួន០១គ្រឿង រថយន្ត ស្នងការ ខេត្តកំពង់ស្ពឺចំនួន ០៤គ្រឿង រថយន្តកងពលតូចលេខ៧០ចំនួន០២គ្រឿង រថយន្ត ស្នងការរាជធានី ០២គ្រឿង រថយន្តឆ័ត្រយោង៩១១ ០២គ្រឿង ដោយប្រើពេលសរុបចំនួន ២ម៉ោងកន្លះ គិតត្រឹមម៉ោង ១៤:៣០នាទី ។ សរុប ១៩គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន៣៨ រថយន្ត បានរលត់ជាស្ថាពរ ។មូលហេតុគឺ ផផ្ដើមចេញពីឃ្លាំងស្តុកអេតចាយ (ដុតសំរាម) ទើបឆេះរាលដាលដល់ឃ្លាំងផ្ទុកសំភារះ ។ ករណីនេះខូចខាត ម៉ូតូចំនួន០២គ្រឿង បន្ទប់សន្តិសុខសម្រាក០១បន្ទប់ ការិយាល័យរដ្ឋបាល ០១បន្ទប់ នឹងរោងសំរាប់ដាក់រថយន្តភ្ញៀវ ទំហំបណ្ដោយ១០០mxទទឹង២០m ធ្វើពីជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី សំភារះខូចខាតទាំងស្រុង គិតជាទឹកប្រាក់ អស់ចំនួនប្រហែល ៥០០០០$(ប្រាំម៉ឺនដុល្លាគត់) ៕