ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់ដី នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងការឈឺចាប់ និងប្រតិកម្មចំពោះបុគ្គលឈ្មោះ លី សុខងីម ដែលគំរាមកំហែងរំលោភទន្ទ្រានកាន់កាប់ដីរបស់ពួកគាត់, ឃាត់ខ្លួន​អង្គរក្ស​ លោកស្រី​ លី​ សុខងីម​

89

(ព្រះសីហនុ)៖ 
បុរស​ម្នាក់ដែលជាអង្គរក្សការពារ​ លោកស្រី​ លី​ សុខងីម​ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថខេត្តព្រះសីហនុ​ ឃាត់ខ្លួន​ នៅល្ងាចថ្ងៃទី​ ៧​ ខែ​ មីនា ឆ្នាំ​ ២០១៩​ បន្ទាប់ពី​បុរស​រូបនេះ​គំេះគំរាមកំហែងពលរដ្ឋម្ចាស់ដី នៅ ឃុំ​បិតត្រាង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​ ។​ ប្រជាពលរដ្ឋ​រងគ្រោះ​សប្បាយ​ចិត្ត​ណាស់​ នៅពេលជនខិលខូចត្រូវបានសមត្ថកិច្ចចាប់ខ្លួន​ ។

ម្ចាស់ដីស្របច្បាប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទន្លាយការឈឺចាប់ និងប្រតិកម្មចំពោះបុគ្គលឈ្មោះ លី សុខងីម គំរាមកំហែងរំលោភទន្ទ្រានកាន់កាប់ដីរបស់ពួកគាត់។

ក្រោយពីបុគ្គលឈ្មោះ លី សុខងីម អាយុ៣៩ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ៤៣ E0 ផ្លូវលេខ១២៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងបក្សពួករបស់ខ្លួនបាន រំលោភទន្ទ្រានកាន់កាប់ដីស្របច្បាប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ម្ចាស់ដីដែលមានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីត្រឹមត្រូវស្របច្បាប់បានរៀបរាប់ដោយអារម្មណ៍ក្តុកក្តួលថា ម្ចាស់ដីទាំង១៩គ្រួសារមានការឈឺចាប់ រូបគាត់បានធ្លាក់ខ្លួនឈឺដោយសារអំពើរំលោភបំពានទន្រ្ទានយកដីពួកគាត់ដែលខំកាន់កាប់និងថែរក្សាតាំងពីឆ្នាំ១៩៩៤មក​ ។

ម្ចាស់ដីស្របច្បាប់ដដែលបានរៀបរាប់ពីអំពើទុច្ចរិត របស់ លី សុខងីម និងបក្ខពួក បានមកគម្រាមកំហែងប្រជាពលរដ្ឋស្លូតត្រង់វ័យចំណាស់ ដែលខំថែរក្សានិងកាន់កាប់ដីជាយូរយារណាស់មកហើយ​ ។

ព្រោះតែការឈឺចាប់របស់ម្ចាស់ដីស្របច្បាប់ទាំង១៩គ្រួសារ ដោសារអំពើរំលោភទន្ទ្រានកាន់កាប់ដីស្របច្បាប់ ពីសំណាក់ លី សុខងីម និងបក្ខ ពួករបស់ខ្លួន ប្រជាពលរដ្ឋទាំងអស់បានគោរពស្នើសុំឲ្យសម្តេចតេជោ ហ៊ុន សែន ជួយពួកគាត់ពីអំពើអាក្រក់របស់ លី សុខងីម និង បក្សពួក។

សូមបញ្ជាក់ថា តាមប្រភពប្រជាពលរដ្ឋបានឱ្យដឹងថា មួយរយៈចុងក្រោយនេះស្របពេលដែលដីខេត្តព្រះសីហនុ មានតម្លៃ បុគ្គល លី សុខងីម និងបក្ខ ពួកបានធ្វើអំពើទុច្ចរិត គំរាមកំហែងរំលោភទន្ទ្រានកាន់កាប់ដីប្រជាពលរដ្ឋមួយចំនួន ហើយបុគ្គលនេះកំពុងតែជាប់បណ្ដឹងពីម្ចាស់កានកាប់ដីស្របច្បាប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុផងដែរ។

លោកស្រី លី សុខងីម ត្រូវបានតុលាការ
ដំបូងខេត្តព្រះសីហនុ សម្រេចដាក់ជនត្រូវចោទឲ្យ ស្ថិតនៅក្រោមការត្រួត
ពិនិត្យតាមផ្លូវតុលាការផងដែរ ក្នុងសំណុំរឿង ព្រហ្មទណ្ឌនេះ៕

អត្ថបទដែលជាប់ទាក់ទង