ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមFutsalកណ្ដុរ ស ប្ដេជ្ញាលេងឲ្យអស់ពីសមត្ថភាព ដើម្បីការពារពានជើងឯក

130


ភ្នំពេញ:ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដែលគេប្រសិទ្ធិនាមថា អធិរាជវាលស្មៅGanzbergCup2019”រដូវកាល
ទី៤ នឹងចាប់ផ្ដើមនៅថ្ងៃទី១៦មគនានេះហើយ ។
ជាមួយនឹងការចាប់ផ្ដើម រដូវកាលថ្មីនេះក្រុមកណ្ដុរ ស ដែលជាក្រុមគ្រងតំណែងជើងឯករដូវកាលទី៣ឆ្នាំ
២០១៨នោះបានប្រកាសប្រឹងប្រែងលេង ឲ្យអស់ពីសមត្ថភាពដើម្បីរក្សាតំណែងនេះ ។ទោះបីមានមហិច្ឆតារគ្រងតំ
ណែងជើងឯកម្ដងទៀក៏ពិតមែនក៏មន្ត្រីគ្រប់គ្រង ក្រុមខ្លាំងមួនេះមិនហ៊ានអះអាង ពីលទ្ធផលមុនពេលប្រកួតឡើយ ។
លោកស៊ីថូ ណាថាន់ដែលជាប្រធានផ្នែកក្រុមហ៊ុន បណ្ដាញផ្សព្វផ្សាយកម្ពុជាCBSដែលគ្រប់គ្រងស្ថានីយ៍ទូរ
ទស្សន៍ចំនួន៣គឺCNC-CTN និង MYTV នោះបានបញ្ជាក់នៅ ក្នុងសន្និសីទកាសែតព្រឹកថ្ងៃទី៨មីនាថាការប្រកួតឆ្នាំនេះ
កាន់តែអស្ចារ្យជាងកាលពីឆ្នាំកន្លងមក ។
ដោយមានការប្រកួតជម្រុះចំនួន៥ភូមិភាគនោះ ក្នុងមួយភូមភាគយក២ក្រុមដែល នៅកំពូលតារាងមកចូលរួម
គឺមាន១០ក្រុមមកពី៥ភូមិភាគ ។សម្រាប់នៅរាជអធានីភ្នំពេញដែល មានក្រុមច្រើនចូលរួម ប្រកួតជម្រុះនោះគឺជ្រើស
រើសយក១៨ក្រុមចូលរួម និង៤ក្រុមដែលលេង ដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីឆ្នាំចាស់នោះ បានឡើងលេងក្នុង
វគ្គ៣២ក្រុមដោយស្វ័យប្រវត្តិ ។
៣២ក្រុមដែលឡើងមកលេងនៅរាជធានីភ្នំពេញនេះ គឺលេងតាមរូបមន្តជួបគ្នា២ដង ។ បន្ទាប់ពីជួបគ្នា២ដង
ក្រុមដែលចាញ់គឺហាលអាវ ។ក្នុងករណីដែលជួបគ្នា២ដង នៅតែស្មើគ្នានោះគឺត្រូវកាត់ សេចក្ដីដោយការទាត់បាល់ប៉េ
ណាល់ទីដើម្បី សម្រេចលទ្ធផលតែម្ដង ។
ការប្រកួតនឹងធ្វើនៅទីលានT-Soccerរៀងរាល់យប់ថ្ងៃសៅរ៍ ។ ការប្រកួតនេះ មិនមានវគ្គពាក់កណ្ដាលផ្ដាច់ ព្រ័ត្រឡើយគឺមាន តែការប្រកួតផ្ដាច់ព្រ័ត្រប៉ុណ្ណោះ ។ ក្រុមដែលលើកពាននឹង ទទួលបានរង្វាន់អមចំនួន១៥.០០០ដុល្លារ ឯណោះ ។
លោកBruneដែលជាតំណាងក្រុមហ៊ុនស្រាបៀរហ្គេនស្ប៊ើក ដែលជាអ្នកឧបត្ថម្ភព្រឹត្តិការណ៍នេះ ទាំងស្រុងនោះបានចាត់ទុកព្រឹត្តិការណ៍នេះ ថាជាពេលវេលាដ៏វិសេសវិសាល បំផុតក្នុងអាណាចក្របាល់ទាត់ហ្គេនស្ប៊ើក ។លោក កោតសរសើរនិងស្ញប់ស្ញែងនូវឆន្ទៈ ដ៏អង់អាចរបស់ក្រុម ទាំង៣២ដែលចូលរួម ។
សូមបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍កាលពីរដូវកាលទី១ ក្រុមដានីញែល(Daniel)ជាក្រុមលើកពានដំបូងគេ បន្ទាប់មក រដូវកាលទី២ក្រុមស្រ៊ីជី(3G)តែឆ្នាំនេះ ក្រុមដានីញែលបាត់បង់ ឱកាសដោយសារតែធ្លាក់ក្នុងការប្រកួតជម្រុះ និងរដូវកាលទី៣ ក្រុមកណ្ដុរ ស ។សម្រាប់រដូវកាលទី៤នេះ មិនទាន់ដឹងនៅឡើយទេ ។

អត្ថបទដែលជាប់ទាក់ទង