ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះផ្ទះមួយខ្នងធ្វើពីឈេីលេី ថ្មក្រោម​ ម្ចាស់ផ្ទះចាក់សោទុកចោ

92

ខេត្តកំពង់ស្ពឺ​ ÷​ ចំថៃ្ងទិវាសិទ្ធិអន្ដរជាតិនារី​ ៨មីនាលេីកទី ១០៨​ ម្ច្ចាស់ផ្ទះមិននៅ​ចាក់សោទុកចោល គ្រោះអគ្គិភ័យ​បានលេប​ត្របាក់ផ្ទះតែម្ដង​ កា​លពីថៃ្ងទី​៨​ ខែមីនា ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ​១០និង​៣០​ នាទី អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅ​ភូមិថ្មី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​ ផ្ទះ​ឈើ​លេី​ថ្មក្រោម​ ទំហំ​ ៦គុណ​៨​ម៉ែត្រ​ ម្ច្ចាស់ផ្ទះឈ្មោះ​ ជូ ធីម ប្រុស អាយុ​ ៥១ឆ្នាំ ប្រពន្ធឈ្មោះយង់ វុទ្ធី​ អា​យុ៤៥ឆ្នាំ មូលហេតុ​ បណ្តាលមកពីឆ្លងចរន្ដអគ្គី​សនី​។ ករណីខាងលើបណ្ដាល អោយខូចខាតនូវសម្ភារៈ មួយចំនួន​ រួមមាន​ ÷ ផ្ទះ​មួយខ្នង​ ទំហំ​6m x8m ឈើលើថ្មក្រោម ដំបូលប្រក់​ស៊ីបប្រូ ,គ្រែដេកចំនួន​ ២ ,ទូរឈើចំនួន ០៤ ,ទូរទស្សន៍​ ០១​ គ្រឿង
ប្រាក់រៀល ២,៥០០,០០០​រៀ​ល,ខ្សែកមាស​ ២​ខ្សែ,​បន្តោង​ ២​ ខ្សែ​ដៃមាស​ ០១ ,ចិញ្ជៀន​ ០១វង់ សរុបអស់​ ២​ តំឡឹង​ ៣​ ជីកន្លះ និងសម្ភារៈឯកសា​រមួយចំនួនទៀត​ (តាមសំដីម្ចាស់ផ្ទះ)។

តាមការបញ្ជាក់ឲ្យ​ពីលោក​ ឧត្ដមសេនីយ៍​ត្រី​ អ៊ុម​ ប៊ុនធឿន​ ស្នងការរង​ ផែន​បង្ការ​ពន្លត់​អគ្គិភ័យ​ ថា​ក្នុង​កិច្ចប្រតិបត្តការខាងលើ​ជំនាញ​ប្រើប្រាស់រថ​យន្តអគ្គិភ័យចំនួន ២គ្រឿង​ប្រើទឹកអស់ ០៣រថយន្ត ទេីបគ្រប់គ្រងស្ថានការណ៍បាន​ទាំងស្រុង​(ឆេះតែផ្ទះឈេី​)​ ការពារ​បានមិនឲ្យរាលដាលទៅដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែលនៅក្បែរនោះ​។
ករណី​អគ្គិភ័យ​នេះដោយសារតែម្ចាស់ផ្ទះមិននៅ​រួចចាក់​សោរ​ ទេីបសមត្ថកិច្ចពិបាកក្នុងការជួយ​អន្ដរាគមន៍​បាញ់ទឹកពន្លត់​បានតែខាងក្រៅ​លេីដំបូ​លតែប៉ុណ្ណោះ។ ករណីឆ្លងចរន្ដនេះអាចកេីតចេ​ញពី​ក្នុងបន្ទប់ដេកជាន់លេី​ ប្រហែល​មិនបានបិតកុងតាក់ភ្លេី​ង​ដោយមានដោតសម្ភារៈអគ្គីសនីមួយចំនួនទុក​ចោល​ ។ ជំនាញសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់មេត្ដាជ្រាបថា​គ្រប់ពេល​ដែ​លបងប្អូនមិននៅផ្ទះ​ សូមកុំដោត​នៅសម្ភារៈដូចជាឆ្នាំងដាំបាយ​ បំពង់ទឹកក្ដៅ​ ខ្សែភ្លើង​សាក​ឧបក​រណ៍​អេឡិចត្រូនិក ចំពោះខ្សែរភ្លេីងគួរតែកុំប្រេីខ្សែតណច្រេីន​ ក្នុងករណីណាមិនចាំបាច់​ត្រូវ​បិតឌីសង់ទ័រចោលតែ​ម្ដង៕

អត្ថបទដែលជាប់ទាក់ទង