ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងប្រាក់រង្វាន់មេដាយមាសកាយវប្បកម្ម ពី១២០លានរៀល មក២០លានរៀល បើរវល់តែច្រឡំបែបនេះ តើអោយកីឡាករកម្ពុជា ទុកចិត្តម្តេចទៅនៅពេលក្រោយៗ

121

ភ្នំពេញ: លោក Shally D Tounដែលជាគ្រូបង្វឹក កីឡាករកាយវប្បកម្មហើយ ក៏ជាកីឡាករកាយវប្បកម្មផងដែរ នៅថ្ងៃទី 8 ខែមីនាឆ្នាំ 2014 បានសរសេរលើផេកហ្វេសប៊ុកផ្លូវការ្ម ពាក់ព័ន្ធនឹងប្រាក់រង្វាន់កីឡាករកាយវប្បកមរបស់កម្ពុជាមួយរូប ដែលបានឈ្នះមេដាយមាសពិភពលោក នៅប្រទេសថៃេ ដោយមិនទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពេញលេញ 120 លានរៀល បែរជាបានត្រឹមតែ 20 លានរៀលប៉ុណ្ណោះ ដោយក្រសួងអប់រំថាមេដាយមាសនេះ មិនមានលក្ខណៈពេញលេញដូចមេដោយមាសអ្នកផ្សេងៗទៀត ដោយលោកបានលើកឡើងថា បើក្រសួងធ្វើបែបនេះ និងលែងមានកីឡាករណា ទៅប្រកួតយកមេដៃដើម្បីជួយជាតិនោះទេ ព្រោះប្រាករង្វាន់ត្រូវបានបាត់បង់ស្ទើរ 100 ភាគរយព្រោះក្រសួងអប់រំចេះតែភ័ន្តច្រឡំរហូត ហើយបើភ័ន្តច្រឡំរបៀបនេះតើអោយកីឡាកររំពឹងអ្វី។

លោកបានបន្តថា
ទោះជាយ៉ាងណា ខ្ញុំក៏ជាគ្រូបង្វឹក និងជាកីឡាកមួយដែរ សូមមានយោបល់ខ្លះ! ព្រោះជាជាងផ្តល់ដំណោះស្រាយមួយជូនកីឡាក បែជាព្យាយាមរកការបកស្រាយដែលពុំមានភាពច្បាស់លាស់។ ឈ្មោះថា មេដាយមាសដូចគ្នា តែវិញ្ញាសារខុសគ្នា ខាងក្រសួងអប់រំយុវជននិងកីឡា បានដឹងច្បាស់ពីហេតុផលនេះណាស់! សូម្បីតែម៉ូតូសារ៉ែន ១គ្រឿងទៅទទួលក៏គ្មានដែរ។ ក្រសួងថាមិន​ធ្លាប់​ដឹង ពី​សេចក្តីប្រកាស​អន្តរក្រសួង បើចឹងតាមអ្វីដែលកីឡាករនិយាយ ថាឆ្នាំ ២០១៦ ឆ្នាំ២០១៧ គឺពុំមានបញ្ហា ហើយខ្លួនទទួលបានរង្វាន់លើកទឹកចិត្តពេញលេញក្រោយទទួលបានមេដាយមាសរបស់ខ្លួន តើហេតុអ្វីក៏សេចក្តីប្រកាស ហើយក្រសួងមិនដឹង!? ក្រសួងអប់រំគ្រាន់តែនិយាយក៏គ្មានមូលដ្ឋានត្រឹមត្រូវផង គ្មាន៥១វិញ្ញាសារទេ។ បើតាមការសំភាសន៍ live របស់កីឡាករសុភ័ណនោះ។ ហើយតាមរៀបរាប់ គឺវិញ្ញាសារខុសពីអ្វីដែលក្រសួងនិយាយ។

ហើយហេតុអ្វីបានជាមិនពេញលេញសម្រាប់តែកីឡាករកម្ពុជា សំបូរ សុភ័ណ? ចុះប្រទេស៥០ទៀតហេតុអ្វីបានជាពួកគេពេញលេញ?
ទង់ជាតិ និងភ្លេងជាតិកម្ពុជាបានបន្លឺឡើងក្រោយពេលកីឡាករសំបូរ សុភ័ណ ត្រូវបានប្រកាសថាជាម្ចាស់មេដាយមាស។ តើសមទេដែល ភ្លេងជាតិ និងទង់ជាតិកម្ពុជាយើង បន្លឺឡើង និងបក់រវិចលើឆាកអន្តរជាតិ ជាង៥០ប្រទេ អបអរសារទរ ហើយបកស្រាយថាម្ចាស់មេដាយមាសមិនពេញលេញនោះ??? តើក្រសួងអប់រំ និយាយបែបនេះកំពុងលើកតម្កើងជាតិសាសន៍របស់ខ្លួន ឬក៏កំពុងបន្តុះបង្អាប់ជាតិសាសន៍របស់ខ្លួនឯង?
បើសិនជាឯកសារខាងក្រសួងនេះជាការពិត នោះហេតុអ្វីក្រសួងចាំបាច់ប្រើពាក្យថាទាល់តែសុំប្រាក់ឧបត្ថមជាពិសេសទើបបាន១២០លានរៀលធ្វើអ្វី?
ហេតុអ្វីក្រសួងហ៊ានវាយតម្លៃមេដាយមាសពិភពលោកជាលក្ខណះក្នុងស្រុកបន្ថែមលើមេដាយមាសដែលពិភពលោករៀបចំ និងផ្តល់ជូនជាសកលរួចហើយនោះ?
រឿងច្រឡំគឺពិតជាមាន តែក្នុងឋានះជាក្រសួង មិនគួរប្រើពាក្យថាច្រឡំឡើយលើករណីបែបនេះ ហើយច្រឡំរាប់ឆ្នាំទៀត ព្រោះប្រាក់លើកទឹកចិត្ត ពី១២០លានរៀល មក២០លានរៀល គឺខុសគ្នាឆ្ងាយណាស់។ បើរវល់តែច្រឡំបែបនេះ តើអោយកីឡាករកម្ពុជាយើងទុកចិត្តម្តេចទៅនៅពេលក្រោយៗ? គួរមានគណៈកម្មការចំរុះ និងធានាឲ្យបានយុត្តិធម៌ដល់កីឡាករកម្ពុជា!៕

អត្ថបទដែលជាប់ទាក់ទង