កីឡាខ្សោយបញ្ញា១០នាក់ចូលរួមកីឡាស្ប៉េស្យាល់ អូឡាំពិកពិភពលោកលើកទី១៥ នៅអេមីរ៉ាតអារ៉ាប់រួម
ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីខ្សោយបញ្ញាចំនួន១០រូបរួម ជាមន្រ្តីដឹកនាំ៦រូបបាន ចេញដំណើរឆ្ពោះទៅកាន់
ទីក្រុងAbu Dhabiនៃប្រទេសអារ៉ាប់រួមហើយកាលពីថ្ងៃទី៨មីនា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាស្ប៉េស្យាល់អូឡាំ
ពិកពិភពលោកលើកទី១៥ “Special Olympics World Summer GAMES 15th”នៅទីនោះ ។
លោក ឃ្លាំង ចន្ធូអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ការចេញចូលប្រកួតលើកនេះ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីស្ប៉េ
ស្យាល់ចំនួន១០នាក់ក្នុងនោះមានកីឡាការិនិ៤នាក់ លើ២ប្រភេទកីឡា គឺកីឡាអត្តពលកម្មមានកីឡាករ-កីឡាការិនី៨នាក់ និងកីឡាប៉េតង់ និងប៊ូល ២នាក់ ព្រមទំាងគ្រូបង្វឹក៤នាក់ គ្រូពេទ្យ១នាក់ និងប្រធានប្រតិភូ លោកមាស សារិន អនុប្រធានអាចិន្ត្រៃយ៍គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា។
លោកបានបន្តថា សម្រាប់វិញ្ញាសាអត្តពលកម្មរួមមានរត់ចម្ងាយ២៥ម៉ែត្រ ៥០ ម៉ែត្រ ១០០ម៉ែត្រ ២០០ម៉ែត្រ និង៤០០ម៉ែត្រ ហើយការប្រកួតនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី១៤ ខែមីនាដល់ថ្ងៃទី២២ ខែមីនា ។លោកចន្ធូមានជំនឿចិត្តថា
កីឡាខ្សោយបញ្ញាកម្ពុជានឹងបានទទួលលទ្ធផលល្អដូច លើកមុនជាមិនខានឡើយ ។