ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខអាជ្ញាធរកីឡាពន្យល់ពីរឿងប្រាក់រង្វាន់ កីឡាករកាយវប្បកម្ម

134


ភ្នំពេញ:បន្ទាប់ពីមានប្រតិកម្ម និង ការលើកឡើងថាប្រាក់រង្វាន់មេដាយមាសរបស់កីឡាកាយវប្បកម្មកម្ពុជា
ត្រូវក្រសួងអប់រំយុវជន និង កីឡាស៊ីដាច់អស់១០០លានរៀលនោះលោកអ៊ុក សិទ្ធិជាតិអគ្គនាយកនៃអគ្គនាយកដ្ឋានកី
ឡាបានធ្វើសន្និសីទកាសែតមួយនាល្ងាចថ្ងៃទី៨កីនាដើម្បីពន្យល់ពីបញ្ហានេះ ។
សូមបញ្ជាក់ថាកីឡាករកាយវប្បកម្មកម្ពុជាបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា 10th
WBPF World Competition 11-17December 2018 Chiangmai city Thailand ដោយកីឡាករកម្ពុជាមួយ
រូបឈ្មោះសំបូរ សុភណ្ឌដណ្ដើមបានមេដាយមាសលើវិញ្ញាសាMen Sports Physique Up to 175 Cm ។
ជាមួយនឹងជ័យជំនះនេះកីឡររូបនេះ និង គ្រូបង្វឹកគឺលោកស៊ឹម សុភមង្គលរស្មីដែលជាប្រធានសហព័ន្ធផង
នោះបានទទួលរង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ។
មេដាយមាសនៃព្រឹត្តិការណ៍នេះបានទទួលរង្វាន់លើកទឹកចិត្តចំនួន២០.០០០.០០០រៀល ឯ គ្រូបង្វឹកក៏បានការ
លើកទឹកចិត្ត២០.០០០.០០០រៀលដែរ ។
បន្ទាប់ពីបានទទួលរង្វាន់ហើនោះទាំងគ្រូបង្វឹកដែលជាប្រធានសហព៧ន្ធផងនោះ និង កីឡាករសំបូរ សុភណ្ឌ
បានប្រតិកម្មថាក្រសួងអប់រំកឹមកេងលុយរង្វាន់របស់ពួកគេអស់១០០.០០០.០០០រៀលព្រោះរង្វាន់របស់ពួកគេដែល
ត្រូវបាននោះមានចំនួន១២០.០០០.០០០រៀលឯណោះ ។
ជាមួយនឹងប្រតិកម្មបែបនេះបានធ្វើឲ្យបណ្ដាញហ្វេសប៊ុកមួយចំនួនបានបន្ទរតាមទាំងមិនបានដឹងថាតើការ
ប្រកួតក្នុងព្រឹត្តិការណ៍បែបណាបានទទួលរង្វាន់ប៉ុណ្ណាៗនោះ ។ លោកអ៊ុកិ សិទ្ធិជាតិអគ្គនាយកកីឡាបានកោះហៅ
សហព័ន្ធ រួមជាមួយសមាជិកប្រតិបត្តិ និង សាមីកីឡាករផ្ទាល់មកបំភ្លឺតែអ្វីៗហាក់ដូចជាមិនទាន់ស្ងប់នៅឡើយ ។
នៅចំពោះមុកអ្នកកាសែតលោកអគ្គនាយកកីឡាបានពន្យល់ថានៅក្នុងអនុក្រឹត្យរបស់រដ្ឋាភិបាលស្ដីពីការផ្ដល់ប្រាក់រង្វាន់ចំពោះជ័យលាភី និង ប្រាក់ឧបត្ថម្ភចំពោះគ្របង្វឹកក្នុងការប្រកួតកីឡាជាលក្ខណៈអ្នតរជាតិលេខ៥៣២ អន
ក្រ-បក ចុះថ្ងៃទី២៥វិច្ឆិកាឆ្នាំ២០១៣ដែលស៊ីញ៉េដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនពុំមានចែងស្ដីពីការ
ផ្ដល់រង្វាន់ចំពោះការប្រកួតក្នុងព្រឹត្តិការណ៍បែបនេះទេ ។គឺមានចែងតែការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA Games)
ការប្រកួតកីឡាអាស៊ីរដូវក្ដៅ និងរដូវរងា(ASIAN Games) និងកីឡាអូឡាំពិកទាំងរដូវក្ដៅ និងរងា(Olympic Games)តែប៉ុណ្ណោះ ។
តែនៅក្នុងមាត្រាទី៧នៃអនុក្រឹត្យនោះបានចែងថា<ជ័យលាភីឯកត្តជន ឬ ក្រុមក្នុងការប្រកួតជាលក្ខណៈអន្តរ ជាតិក្រៅពីការប្រកួតដូចមានចែងក្នុងមាត្រា៣ដែលមាន(ស៊ីហ្គេម កីឡាអាស៊ី និង កីឡាអូឡាំពិក)ត្រូវបានផ្ដល់ប្រាក់ រង្វាន់តាមប្រកាសអន្តរក្រសួងស្ដីពីគោលការណ៍សម្រាប់ហ្វឹកហាត់និងការប្រកួតកីឡាជាផ្លូវការគ្រប់ប្រភេទប្រចាំ ឆ្នាំ> ។
នៅក្នុងសេចក្ដីប្រកាសអន្តរក្រសួងលេខ៧១៦សហវ-ប្រកស្ដីពីគោលការណ៍សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់
ក្រុមជម្រើសជាតិ និង ការប្រកួតលក្ខណៈអន្តរជាតិផ្លូវការប្រចាំឆ្នាំចុះថ្ងៃទី៧កក្កដាឆ្នាំ២០១៥ចុះហត្ថលេខាដោយ
រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាហង់ជួន ណារ៉ុន និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុអូន ព័ន្ធមុនីរ័ត្នត្រង់ចំ
ណុច(ខ)ស្ដីពីប្រាក់រង្វាន់លើកទឹកចិត្តកីឡាករ-កីឡាការិនីជើងឯកតាមប្រភេទកីឡា(Championship)ត្រង់ចំណុច
(ខ១)ស្ដីពីការប្រកួតជើងឯកពិភពលោកបានបញ្ជាក់ថារង្វាន់មេដាយមាសបាន២០.០០០.០០០រៀល មេដាយប្រាក់
បាន១៦.០០០.០០០រៀល និង មេដាយសំរិទ្ធបាន១៣.០០០.០០០រៀល ។
រង្វាន់២០.០០០.០០០រៀលគឺជារង្វាន់ដែលកីឡាករសំបូរ សុភណ្ឌបានទទួលដោយត្រឹមត្រូវពីរដ្ឋាភិបាលតាម
រយៈសេចក្ដីប្រកាសអន្តរក្រសួងនេះ ។
លោកអ៊ុក សិទ្ធិជាតិអះអាងថានេះជារង្វាន់របស់រដ្ឋាភិបាលដែលផ្ដល់តាមសេចក្ដីប្រកាសអន្តរក្រសួងរូប
លោក និង ក្រសួងអប់រំយុវជន និង កីឡាធ្វើអ្វីៗស្របទៅតាមគោលការណ៍ដែលកំណត់ទាំងអស់មិនមែនក្រសួងអប់
រំយុវជន និង កីឡាលេបប្រាក់រង្វាន់កីឡាកររូបនេះអស់១០០.០០០.០០០រៀលនោះទេ ។

អត្ថបទដែលជាប់ទាក់ទង