ក្រសួងកសិកម្ម ប្រាប់ពីជំងឺប៉េស្តជ្រូកអាហ្វ្រិក
ក្រសួងកសិកម្មកម្ពុជា បានដាក់ចេញវិធានការបន្ទាន់មួយ ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក។ វិធានការបន្ទាន់នេះ ធ្វើឡើង បន្ទាប់ពីជំងឺនេះត្រូវបានរកឃើញនៅក្នុងខេត្ត២ នៅភាគអាគ្នេយ៍នៃទីក្រុងហាណូយប្រទេសវៀតណាម និងខេត្តចំនួន២៥ទៀតក្នុងប្រទេសចិន។
នៅថ្ងៃទី 9 ខែមីនាឆ្នាំ 2019 នេះបើកក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទេ បានផ្សព្វផ្សាយពីប្រវត្តិនិងវិធានការ ជាពិសសបញ្ហាប្រឈម ពាក់ព័ន្ធនឹងជ្រូកអាហ្វ្រិក ដែលកំពុងរាលដាលនៅប្រទេសវៀតណាម ហើយជាពិសេស ក្រសួងក៏បានណែនាំ ឲ្យអ្នកចិញ្ចឹមជ្រូកនៅ កម្ពុជាមានការប្រុងប្រយ័ត្ន និងមានវិធានការទប់ស្កាត់ផងដែរ។
ជំងឺប៉េស្តជ្រូកអាហ្រ្វិក (African Swine Fever) ជាជំងឺឆ្លងដ៏កាចសាហាវពិបាកលុបបំបាត់បំផុត និងបង្កឲ្យសត្វឈឺនិងងាប់ក្នុងអត្រាខ្ពស់ ហើយមេរោគបង្កជំងឺជាវីរុសមិនទាន់មានវ៉ាក់សាំងការពារ ដោយអាចរស់នៅបានយូរក្នុងសាច់ និងផលិតផលសាច់ជ្រូក ទោះបីមិនបង្កគ្រោះថ្នាក់ដល់មនុស្សក៏ដោយ។
ឆ្លើយតបនឹងជំងឺនេះ ក្រសួងកសិកម្មកម្ពុជាបានដាក់ចេញវិធានការបន្ទាន់ចំនួន៧ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះចូលមកក្នុងប្រទេសកម្ពុជា។ វិធានការទាំង៧នោះ រួមមានៈ ធ្វើការតាមដានស្រាវជ្រាវយ៉ាងហ្មត់ចត់លើសុខភាពសត្វជ្រូកនៅទូទាំងប្រទេស, ទប់ស្កាត់ការនាំចូលជ្រូករស់ និងផលិតផលជ្រូកគ្រប់ប្រភេទ ដែលខុសច្បាប់នៅតាមច្រកព្រំដែន, ត្រូវមានវិញ្ញាបនបត្រអនាម័យពីប្រទេសនាំចេញ, ត្រូវសហការជាមួយភាគីវៀតណាមដើម្បីផ្លាស់ប្តូរព័ត៌មាន, អប់រំណែនាំដល់ប្រជាពលរដ្ឋ និងភ្នាក់ងារសុខភាពសត្វភូមិ អ្នកចិញ្ចឹមជ្រូកគ្រប់កម្រិត, បន្តផ្សព្វផ្សាយដល់ប្រជាជន និងអ្នកចិញ្ចឹមជ្រូកពីផលប៉ះពម៉ុង ឫទ្ធី អ្នកជំនួញផ្នែកសិកម្ម តាមរយៈកបានអំពាវនាវ ដែលប្រកបមុខរបរចិញ្ចឹមជ្រូកទាំងអស់ ចូលរួមបង្ការហានិភ័យនេះ។
យោងតាមអង្គការសុខភាពសត្វពិភពលោក គិតចាប់ពីខែសីហា ឆ្នាំ២០១៨ រហូតមកដល់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ជំងឺប៉េស្តជ្រូក បានផ្ទុះឡើងប្រមាណ១០០ករណីក្នុងខេត្តចំនួន២៥របស់ចិន ហើយជ្រូកប្រមាណជិត១លានក្បាលត្រូវបានសម្លាប់។ បើតាមសារព័ត៌មានវៀតណាមចុះផ្សាយ កាលពីថ្ងៃទី២១ ខែកុម្ភៈ ជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវបានរកឃើញនៅក្នុងកសិដ្ឋាននៃខេត្តចំនួនពីរ ២ ដែលស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងហាណូយប្រទេសវៀតណាម គឺខេត្តហ៊ុងយេន និងថៃប៊ិញ៕