ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតសូហ្វតិន្នីសជើងឯកជាតិ២០១៩មហាផ្ទៃយកមេដាយមាស ៤លើ៩វិញ្ញាសា

341


ភ្នំពេញ:ការប្រកួតកីឡាសូហ្វតិន្នីសជើងឯកជាតិឆ្នាំ២០១៩ដែលចាប់ផ្ដើមពីថ្ងៃទី៥មកនោះបានបញ្ចប់ហើយ
នៅវេលាថ្ងៃត្រង់ថ្ងៃទី៩មីនា ។ លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងអនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា
បានអញ្ជើញចូលរួមបំពាក់មេដាយដល់ជ័យលាភីក្នុងពិធីបិទការប្រកួតនេះ ។
ការប្រកួតនេះមានកីឡាករ-កីឡាការិនីចូលរួមចំនួន៨០នាក់ដែលក្នុងនោះមាន៣០រូបជាកីឡាការិនី ។ ពួកគេ
មកពីសមាគម-ក្លិបចំនួន៧គឺក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ក្រសួងការពារជាតិ អង្គការមិត្តសម្លាញ់
ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តព្រៃវែង ។
វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៩គឺវិញ្ញាសាឯកត្តជនយុវជនអាយុក្រោម១៥ឆ្នាំ ។វិញ្ញាសាឯកត្តជន
យុវជនអាយុក្រោម១៨ឆ្នាំ វិញ្ញាសាវាយគូចម្រុះបុរស-នារី (Mix Double) វិញ្ញាសាវាយគូបុរស (ខ)(Men ‘s
Double-B) ។វិញ្ញាសាឯកត្តជននារី វិញ្ញាសាវាយគូនារី ឯកត្តជនបុរស(ក) វិញ្ញាសាវាយគូបុរស(ក) និង វិញ្ញាសា
ប្រកួតជាក្រុមបុរសដែលមួយក្រុមមាន៦រូប ។
ចំពោះលទ្ធផលវិញនោះក្រសួងមហាផ្ទៃដណ្ដើមបានមេដាយមាសចំនួន៤គ្រឿង ប្រាក់៤គ្រឿងនិងសំរិទ្ធ៩
គ្រឿង ។ក្រសួងការពារជាតិដណ្ដើមបានមេដាយមាសចំនួន២គ្រឿង ប្រាក់ ៣គ្រឿង ។ អគ្គស្នងការនគរបាលជាតិ
ដណ្ដើមបានមេដាយមាស ២គ្រឿង ប្រាក់១គ្រឿង និង សំរិទ្ធ៤គ្រឿង ។ ចំពោះខេត្តកមបង់ស្ពឺដណ្ដើមបានមេដាយ
មាស១គ្រឿង សំរិទ្ធ ១ គ្រឿង ។

អត្ថបទដែលជាប់ទាក់ទង