ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆាបឆេះកន្លែងកុងម៉ានឹងពិតាន , រថយន្តពន្លត់អគ្គីភ័យ របស់សាលាខណ្ឌ ចេញទៅជួយពន្លត់បានទាន់ពេល

105

នៅថ្ងៃសៅរ៍ទី9 ខែមិនា ឆ្នាំ2019វេលាម៉ោង1រសៀល មានករណីអគ្គីភ័យកើតទ្បើងនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បណ្តាលអោយឆាបឆេះកន្លែងកុងម៉ានឹងពិតាន ហើយបានរថយន្តពន្លត់អគ្គីភ័យ របស់សាលាខណ្ឌចេញ ទៅជួយពន្លត់បានទាន់ពេល។
មូលហេតុបណ្តាលមកពីកូនប្រសា ម្ចាស់ផ្ទះទៅអុចធូកនៅកន្លែង កុងម៉ាព្រោះធ្វើបុណ្យ7ថ្ងៃហើយ បណ្តាលអោយឆេះឆ្លងដល់ខ្សែភ្លើង ។

ប្រភពព័ត៌មានពីស្ត្រីម្ចាស់ផ្ទះ ឈ្មោះ ទុំ ដារ៉ាត់ ភេទស្រី មុខរបរកាត់ដេរ ស្នាក់នៅផ្ទះលេខ៣៣៣ ផ្លូវបេតុង ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
មុនកើតហេតុ ធ្វើបុណ្យម្តាយគាត់ស្លាប់ អាយុ៦៧ឆ្នាំ ហើយកំពុងធ្វើបុណ្យនៅមុខផ្ទះ ស្រាប់តែទុស្សេខ្សែភ្លើងនៅខាងក្រោយផ្ទះ ហើយឆាបឆេះផ្ទះ ដែលមានទំហំ ៨គុណ៦ម៉ែត្រ ហើយក៏ហៅសមត្ថកិច្ចអោយជួយ ហៅរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់ ។
ភ្លាមៗរថយន្តពន្លត់អគ្គិភ័យប្រចាំខណ្ឌច្បារអំពៅ ចេញអន្តរាគមន៍បាញ់ ពន្លត់ទាន់ពេលវេលា ដោយគ្រាន់តែឆេះរោលជញ្ជាំងផ្ទះ ។

ហេតុការណ៍ឆ្លងចរន្តអគ្គិសនីនេះ នៅម៉ោង១រសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ៕

អត្ថបទដែលជាប់ទាក់ទង