ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ​ ០១នាក់ ពីបទ​ ហឹង្សាដោយចេតនា​ និងប្រេីប្រាស់សារធាតុញៀន

92


(បន្ទាយមានជ័យ)៖ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៨ និង ២០នាទី នៅចំណុចមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការ ប្រចាំទិសមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណី ហឹង្សាដោយចេតនា និងប្រើប្រាស់សារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យរួចមក លោកបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឡា សុខនេន ភេទ ស្រី អាយុ ៣០ឆ្នាំ រស់នៅក្នុងភូមិ/សង្កាត់កើតហេតុខាងលើ បានបំភ្លឺឲ្យដឹងថា ៖ ជនសង្ស័យមានឈ្មោះ រស់ សុផល ភេទ ប្រុស អាយុ ២៧ឆ្នាំ ជាអ្នកភូមិផងរបងជាមួយជនរងគ្រោះ ជាមនុស្សញៀនគ្រឿងញៀន ហើយតែងតែស្រែកជេរអ្នកជិតខាងមិនដែលលោះថ្ងៃណាឡើយ ថ្ងៃកើតហេតុជនសង្ស័យបានដើរសំដៅមកផ្ទះរបស់ជនរងគ្រោះ ហើយស្រែកជេរ និងគម្រាមមកលើជនរងគ្រោះ ពេលជនរងគ្រោះសួរនាំ ក៏បានរត់ទៅយកកាំបិតផ្គាក់ បំរុងមកកាប់ជនរងគ្រោះ តែត្រូវប្តីជនរងគ្រោះ ចាប់ឃាត់បានទាន់ពេល ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតផ្គាក់បម្រុងកាំទៅលើជនរងគ្រោះបិតប្រាកដមែន តែត្រូវប្តីរបស់ជនរងគ្រោះចាប់កាំបិតជាប់ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហឹង្សាដោយចេតនា និងប្រើប្រាស់សារធាតុញៀន បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង