សមាគមAIMF ចុះពិនិត្យមើលទីតាំងជាក់ស្តែង ប្រឡាយស្ទឹងមានជ័យ ដើម្បីអនុវត្តគម្រោងដែលជាជំនួយរបស់សហភាពអឺរ៉ុប
ភ្នំពេញ)÷ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា ថ្ងៃនេះ និង ថ្ងៃស្អែក ខុសគ្នា សហគមន៍ ប្រឡាយស្ទឹងមានជ័យ ធ្លាប់តែរស់នៅ ប្រឈម នឹង បញ្ហា សុខភាពងាយ និង មានហានិភ័យ ផ្សែង រាប់មិនអស់ ទម្រាំមានថ្ងៃនេះ។
នៅព្រឹកថ្ងៃសៅរ៍ ៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ អាជ្ញាធរ រាជធានីភ្នំពេញ ដឹកនាំដោយលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ខណ្ឌមានជ័យ សង្កាត់ បាន សហការជាមួយនិង លោក ព្យែរ ប៊ៃយ៉េ លេខាធិការអចិន្ដ្រៃយ៍ របសសមាគម(AIMF) ចុះពិនិត្យមើលទីតាំងជាក់ស្តែងដើម្បីអនុវត្តគម្រោង ដែលជាជំនួយរបស់សហភាពអឺរ៉ុប(EU)។
គម្រោងនេះនឹងជួយរដ្ឋបាលរាជធានីភ្នំពេញ ក្នងការរៀបចំសហគមន៍នានា ឲ្យមានរបៀបរៀបរយ ព្រមទាំងអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋអាច ទទួលបាននូវសេវាសាធារណៈកាន់តែប្រសើរឡើងបន្ថែមទៀត។
ក្នុងនាម អាជ្ញាធរមូលដ្ឋាន ជំនួយមុខឲ្យ បងប្អូន ប្រជាពលរដ្ឋ
ក្នុង សហគមន៍ សូមថ្លែង អំណរគុណយ៉ាងស្រាវជ្រាវ បំផុត ចំពោះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ខិតខំ ប្រឹងប្រែង អភិវឌ្ឍន
ប្រទេសជាតិ ។
សូមបញ្ជាក់ថា រសៀលថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយលោក ព្យែរ ប៊ៃយ៉េ អគ្គលេខាធិការអចិន្ត្រៃយ៍របស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ( AIMF ) ដើម្បីពិភាក្សាការងារមួយចំនួន ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំសមាជិកគណៈកម្មការអចិន្ត្រៃយ៍របស់សមាគម AIMF នាចុងឆ្នាំនេះ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយសម្រាប់គម្រោង ” ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិនៅព្រះរាជាណាចក្រកម្ពុជាក្នុងវិស័យរៀបចំក្រុងប្រកបដោយនិរន្តរភាព ដើម្បីរៀបចំតំបន់អាណាធិបតេយ្យឡើងវិញក្នុងទីក្រុង និងធានាផ្ដល់នូវលទ្ធភាពក្នុងការទទួលបានសេវាសំខាន់ៗ ផ្សេងៗសម្រាប់សហគមន៍ក្រីក្រ ” រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ( AIMF )។
លោកឃួង ស្រេង បានជំរាបជូនលោកព្យែរ បៃយ៉េ ពីការផ្តល់កិច្ចសហការឲ្យបានល្អប្រសើរជាមួយ(AIMF)ក្នុងនាមទីក្រុងភ្នំពេញជាសមាជិកការិយាល័យ របស់(AIMF)និងត្រូវបានអង្គសន្និបាត
(AIMF)អនុមត័គាំទ្រជាឯកច្ឆ័នជូនរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់សមាគមលើកទី៣៩ស្របនឹងខួបទី៤០នៃការបង្កើតសមាគមហើយសន្និបាតឆ្នាំនេះ គឺបន្តការងារពីសន្និបាតឆ្នាំមុននៅទីក្រុងលីល ប្រទេសបារាំងដោយផ្តោតសំខាន់ទៅលើខ្លឹមសារការរស់នៅក្នុងទីក្រុង និងកីឡា។រាជធានីភ្នំពេញក៏គាំទ្រទៅនឹងគំរោងបង្កើតការិយាល័យ(AIMF)នៅរាជធានីភ្នំពេញសំរាប់តំណាងប្រចាំតំបន់ផងដែរ។
លោកព្យែរ បៃយ៉េ បានលើកឡើងថា សន្និបាតរបស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំងនៅរាជធានីភ្នំពេញ គឺជាទ្វាមួយបើកទៅកាន់ពិភពលោក និង បង្ហាញពីអ្វីដែលសមគមបានធ្វើ ក៏ដូចជាការបង្ហាញពីសក្តានុពលវប្បធម៌,ការរីកចំរើនរបស់រាជធានីភ្នំពេញ ក៏ដូចជាវិស័យទេសចរ,កីឡា,បរិស្ថានជាដើម។
លោកថា យើងព្យាយាមដោះស្រាយបញ្ហាដែលកើតមានដូចជាបញ្ហាទឹកកខ្វក់,ការរស់នៅរបស់ប្រជាពលរដ្ឋនិងកីឡាជាដើមដោយលោកសុំការគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ធ្លាប់មានប្រសាសន៏ថា រាជរដ្ឋាភិបាលត្រៀមខ្លួនផ្តល់បដិភាគជាមួយAIMFក្នុងការជួយអភិវឌ្ឍន៏រាជធានីភ្នំពេញ ហើយសម្តេចក៏បានលើកទឹកចិត្តដល់ទីក្រុងផ្សេងៗទៀតនៅកម្ពុជាសហការជាមួយ(AIMF)ដើម្បីបង្ហាញពីសក្ដានុពលខេត្ត ក្រុងរបស់ខ្លួននិមួយៗ។
នៅរសៀលថ្ងៃដដែលនេះដែរ លោកឃួង ស្រេងនិងលោកព្យែរ បៃយ៉េ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយសម្រាប់គម្រោង ” ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិនៅព្រះរាជាណាចក្រកម្ពុជាក្នុងវិស័យរៀបចំក្រុងប្រកបដោយនិរន្តរភាព ដើម្បីរៀបចំតំបន់អាណាធិបតេយ្យឡើងវិញក្នុងទីក្រុង និងធានាផ្ដល់នូវលទ្ធភាពក្នុងការទទួលបានសេវាសំខាន់ៗ ផ្សេងៗសម្រាប់សហគមន៍ក្រីក្រ ” រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ( AIMF )៕