ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្តកំពង់ស្ពឺ ចាប់រថយន្តដឹកថ្ម របស់អាជីវកម្មថ្មនៅស្រុកភ្នំស្រួចចំនួន ៥៦គ្រឿង ដែលល្មើសនឹងស្មារតីអង្គប្រជុំ

97

ខេត្ត​កំពង់ស្ពឺ ៖
លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​ន​គ​​របាល​ អនុវត្ត​តាមគោលការណ៍​ ស្មារតីអង្គប្រជុំលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ​ និងថាម​ព​ល និងបញ្ជាដឹក​នាំដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​ អភិបាល​ខេត្ត​ ឲ្យ​ធ្វើ​ការឃាត់​រថយន្ត​ដឹក​ថ្ម​ ខ្សាច់ ​ចំនួន​ ៥៦​គ្រឿង​ល្មើស​នឹង​ស្មារតី​អង្គប្រជុំឯកភាពរវាងម្ចា​ស់អាជីវកម្ម​នៅតែបន្ដលួចដឹកចេញពីការដ្ឋាន​ មួ​យចមួយចំនួននៅក្នុងខេត្តនៅថ្ងៃទី 9 ខែកុម្ភៈឆ្នាំ 2019 នេះ។

លោកស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា
កាលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩​នៅ​ សាលប្រជុំសាលាខេត្ត លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអាជីវកររ៉ែសំ​ណង់ ក្នុងខេត្តកំពង់ស្ពឺដែលមានការ​ ចូលរួមពីលោក អភិបាលខេត្ត​ គោលបំណងសំខាន់នៃកិច្ចសំណេះសំណាល​ដើម្បីធ្វើការរំលឹកអំពីលក្ខខ​ណ្ឌ​មួយចំនួនរបស់ក្រសួងរ៉ែ និងថាមពល ពង្រឹ​ង​ការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពនិ​ង​ប្រ​កបដោយស្មារតី​ទទួលខុសត្រូវខ្ពស់រហូតដល់​ថៃ្ង​ទី​១៨​ ខែ​មិនា​ ឆ្នាំ​២០១៩​ខាងមុខ​ ​ក្នុងរយៈពេល​នេះ​ទុកលទ្ធភាពជូនខាងជំនាញធនធានរ៉ែនិងម្ចា​ស់​អា​ជីវកម្មដេីម្បីសិក្សាផលប៉ះពាល់មួយចំនួននៅ​មូល​ ដ្ឋានផ្ទាល់។

លោកស្នងការបានលើកឡើងថា
ជាក់ស្ដែង​ក្រោយកិច្ចប្រជុំនៅសាលាខេត្ដម្ចាស់អាជីវកម្មការដ្ឋានប្រមូលធនធានរ៉ែមួយចំនួននៅ​តែបន្ដធ្វេីការដឹកជញ្ជូនធនធានរ៉ែថ្មចេញពីការដ្ឋា​នផ្ទុយនឹងល្មេីសស្មារតីអង្គប្រជុំ​ កងកម្លំាង​នគរបា​ល​បានចេញប្រតិបត្ដិការក្ដៅតាមចាប់រថយន្ដទាំង​នោះដោយមានការចង្អលណែនាំពីលោក​ ឧត្ដមសេនីយ៍​ស្នងការ​ ធ្វើ​ការ​ឃាត់​រថយន្ត​ដឹក​ធនធាន​រ៉ែថ្មនៅថៃ្ងទី០៩​ ខែមិនា​ ឆ្នាំ​២០១៩​ បានចំនួន៥៦​ គ្រឿង​ រថយន្ត​ចំរុះចេញពីគ្រប់ការដ្ឋានទូទាំងខេត្ដ​ យកមករក្សាទុកបណ្ដោះអាសន្ននៅតាមគោ​លដៅមួយចំនួនដែលអាចចតទុកបាន​ ដោយរង់ចាំ​ចំណាត់ការ​ពីគណៈ​បញ្ជាការ​ឯកភាព​ខេត្ត​៕

អត្ថបទដែលជាប់ទាក់ទង