ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានគ្រោះថ្នាក់ចរា​ចរចំនួន ​២ ក​រណី ក្នុងថៃ្ងតែមួយបណ្ដាលឲ្យស្លាប់ ១,របួស​ធ្ង​ន់​​ ១

109

ចំណុចកេីតហេតុ​តែមួយ ស្ថិតនៅគីឡូម៉ែត្រ៧៧.៧៨​ ផ្លូវជា​តិ​លេ​ខ​០៤​ ស្ថិតនៅ​ចំណុចភូមិ​ត្រពាំងស្តុកគ្រួ​ស​ ឃុំអូរ​ ស្រុក​ភ្នំស្រួច​ ខេត្តកំ​ព​ង់ស្ពឺ​ កេីតមានគ្រោះថ្នាក់ចរា​ចរចំនួន ​២ ក​រណីក្នុងថៃ្ង​តែ​មួយ​បណ្ដាលឲ្យ​ស្លាប់​ ១,របួស​ធ្ង​ន់​​ ១ ក​ង​កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក​.ខេត្ត​ កំពុងជួយសម្រួលសណ្ដាប់ធ្នាប់ចរាចរណ៍ “កត្ដា​យានយន្ត​​ និងកនិងកត្ដាមនុស្”។

ករណីទី១ នៅថ្ងៃទី៩ ខែមិនា ឆ្នាំ​២០១៩​ វេលា​ម៉ោ​ង​ ១០​ នឹង​ ៤០​នាទី​​ មានមានករណីគ្រោះថ្នាក់ចរាចរ កើតឡើងលើផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រ ៧៧-៧៨ ត្រង់ចំណុចភូមិត្រពាំងស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ រវា​ងម៉ូតូ ១ គ្រឿង​ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេ​ញ1FK 9525​ ​អ្នកបើកបរឈ្មោះ​ រ៉ុ​ង បញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល បើ​កបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ ចំណុចខា​ងលើបានបុកជាមួយរថយន្ត ១គ្រឿង ម៉ាក U​nlve​rs​e ពណ៌ក្រហម ផ្លាកលេខព្រះសី​ហនុ 3E-4979 អ្នកបើកបរមិនស្គាល់ឈ្មោះ​ រត់បាត់​ដែល​បើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យ អ្ន​កបើកបរ ម៉ូតូស្លាប់ (នៅកន្លែងកើតហេតុ)​ នគរបា​ល​​ចរាចរណ៍​ កំពុងចាត់ការតាមនីតិវិធីដេីម្បី កសា​ងសំណុំរឿង​បញ្ជូន​មក​ ការិយាល័យជំនាញខេត្ដ​បន្ដ។

​ករណីទី២ នៅ​វេ​លា​ម៉ោង​ ១៧.៥៤​នាទី​ ក៏មាក៏មានករណីគ្រោះថ្នាក់ចរាចរ មួយករណី​ទៀតកេីត​នៅទីតាំងដដែល​ ត្រង់ចំណុ​ចគីឡូម៉ែត្រ​ ៧៧-​៧​៨​ ភូមិត្រពាំងស្តុកគ្រួស ឃុំអូរ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ រវាង​រថយន្ត​ដឹកទំនិញ​ ប្រភេទ​សណ្ដោង​រឺម៉ក​ នឹងរថយន្ដ​ដឹកទំនិញ​ប្រភេទ​ស​ណ្ដោង​រឺម៉ក​ដូចគ្នា​ រថយន្ត​ ម៉ាក​ ហុីណូ ពណ៍ខៀវ​ ឆ្នូតស ពាក់​ ស្លាកលេខ​ កណ្ដាល3A.1018 បើកបរពីទិ​ស​ខា​ងលិចទៅខាងកើត​ អ្នកបើកឈ្មោះធឿន​ ភេទ​ប្រុស​ អាយុ៣៤ឆ្នាំ​ រស់នៅភូមិជ្រលងញ៉ូស​ ឃុំទំព័រមាស​ ស្រុកសំរោងទង​ បើកមកដល់ចំណុចខាងលើ បានរេចង្គូតមកខាងឆ្វេងដៃហើយបានទៅបុកជាមួុយនិងរថយន្តមួុយគ្រឿងទៀតដែ​ល​បើកបញ្រ្ចាសទិសគ្នា​ រថយន្ត​ ម៉ាកហុីណូ ពណ៍​ស ពាក់ស្លាកលេខ​ ព្រះសីហនុ3A.755​0​ អ្នក​បើកបរមិនស្គាល់ឈ្មោះ។​ រឿងដែលគួរអោយហួសចិត្ដបំផុតនោះ​ គឺចំណុចគ្រោះថ្នាក់តែមួយ
បច្ចុប្បន្ន​ជំនាញ​នគរបាល​ចរាចរណ៍​កំពុង​ចំណាត់​ការ​សម្របសម្រួល​ដោះ​ស្រាយ​​ចរាចរណ៍ ឲ្យមានការធ្វេីដំណេីរទៅវិញទៅមកបាន។

សូមគោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ ថៃ្ង​នេះ​ ថៃ្ងស្អែក​ កុំកុំឲ្យមានគ្រោះថ្នាក់ចរាចរ៕

អត្ថបទដែលជាប់ទាក់ទង