ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅពេលបានស្តាប់ពីភាពព្រៃផ្សៃទៅលើកុមារីរងគ្រោះ សម្តេចតេជោ ចង់កែរដ្ឋធម្មនុញ្ញ បើកឲ្យមានទោសប្រហារជីវិត ចំពោះជនបានរំលោភបំពានរូបរាងកាយកុមារ

84

រាជធានី​ភ្នំពេញ ៖ សម្តេចតេជោ បានថ្លែងថា នៅពេលបានស្តាប់ពី ភាពព្រៃផ្សៃទៅលើកុមារីរងគ្រោះ សម្តេចតេជោ ហ៊ុន សែន ចង់កែរដ្ឋធម្មនុញ្ញបើកឲ្យមានទោសប្រហារជីវិត ចំពោះជនបានរំលោភបំពានរូបរាងកាយកុមារ មានដូចជា ជីតារំលោភចៅ ឪពុករំលោភកូន ឪពុកមារំលោភក្មួយ បងរំលោភប្អូន។

សម្តេចតេជោបានលើកឡើងក្នុងពិធីជួបពិធី​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​គ្រូ​ៗ យុវនារី និង​កុមារី រង​គ្រោះ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារ​នីតិសម្បទា​យុវនារី អា​ហ្វេ​ស៊ី​ប (AFESIP)​ទុំ​ឌី ដែល​ស្ថិត​នៅ​ភូមិ​២៤ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១០ មីនា ឆ្នាំ​២០១៩​នេះ។

សម្តេចថ្លែងថា បើមានការកែរដ្ឋធម្មនុញ្ញនេះមែន គឺត្រូវមានការធ្វើប្រជាមតិរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយសម្តេចមិនស្នើនោះឡើយ។

ម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានវិប្បដិសារីដែលបានមើលរំលងក្រុមយុវតីរងគ្រោះនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទា អាហ្វាស៊ីប ទុំឌី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាបានយល់នូវការឈឺចាប់របស់កុមារី និងយុវតី។

សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា សម្តេច​ចង់​ឲ្យ​មានទោស​ប្រហារជីវិត​ចំពោះ​អ្នក​ដែល​ឪពុក​រំលោភ​កូន​ខ្លួន និង​តា​រំលោភ​ចៅ​ខ្លួនឯង តាម​រយៈ​ធ្វើ​ប្រជាមតិ​នៅ​ទូ​ទាំង​ប្រទេស ។ កាលពីរ​ថ្ងៃមុន​តា​បាន​និយាយ​មួយ​យាយ​ថា ចង់​មានគំនិត​ផ្តួ​ត​ផ្តើម ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឲ្យ​មានទោស​ចំពោះ​ជន​ណា​ដែល​រំលោភ​លើក​កូន​ខ្លួនឯង ។ ឪពុករំលោភកូនខ្លួនឯង ជីតា​រំលោភ​ចៅ​ខ្លូ​ន​ឯង គួរ​កម្រិត​ទោស​ប្រហារជីវិត តែ​នេះ​គ្រាន់​ជា​ការ​គិត​របស់​តា​ទេ តែ​យាយ​បាន​ប្រាប់​តា​ថា ដាក់ទោស​មួយ​ជីវិត​បាន​ហើយ​។

សម្តេច​តេជោបានលើកឡើងថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​នុ​ញ្ញ​នឹង​អាច​ធ្វើ​តាម​សំណើរ​របស់​នាយក​រដ្ឋមន្ត្រី ឬ​តាម​រយៈ រដ្ឋសភា​ដែល​ធ្វើ​ជា​សេចក្តី​ស្នើ​ច្បាប់ ឬ​សេចក្តីព្រាងច្បាប់ ។

សម្តេចនាយរដ្ឋមន្រ្តី បានបញ្ជាក់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអាចនឹង​មាន​ប្រជាមតិ​ថា គួរ​នឹង​ធ្វើ​ឲ្យ​មានទោស​ប្រហារជីវិត​គួរ​កំណត់​ត្រឹមតែ​ជីតា​រំលោភ​ចៅ​ខ្លួនឯង ឪពុកមា​រំលោភ​លើក​ក្មួយ​ខ្លួនឯង កម្រិត​ប៉ុណ្ណោះ​អាច​ជា​ការ​សម​ស្រប ប៉ុន្តែ​រឿង​នេះ គឺជា​ការ​គិត​របស់​តា ប៉ុន្តែ​តា​មិន​ប្រើ​អំណាច​ស្នើ​សុំ​ព្រះមហាក្សត្រ ដើម្បី​នឹង​ធ្វើការ​កែ​រដ្ឋធម្មនុញ្ញ ឬ​ធ្វើ​វិ​សោ​ន​ធ​កម្ម​រដ្ឋធម្មនុញ្ញ បើ​ឲ្យ​មានទោស​ប្រហារជីវិត​ឡើង​វិញ​ទេ ហើយ​មិន​ស្នើ​សុំ​សមាជិក​រដ្ឋសភា​ស្នើ​ធ្វើ​វិសោធនកម្ម​នោះ​ទេ ។​ចាំបាច់​យើង​នឹង​បើក​ធ្វើ​ប្រជាមតិ​នៅ​ទូ​ទាំង​ប្រទេស​ថា តើ​ត្រូវ​ប្រជាមតិ ឬ​អត់​៕

អត្ថបទដែលជាប់ទាក់ទង